ក្រសួងមហាផ្ទៃ បង្គាប់ឲ្យអភិបាលរាជធានី-ខេត្ត ស្រង់ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីរៀបចំបញ្ជីសម្រាប់ការបោះឆ្នោត ព្រឹទ្ធសភា
FN ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសឲ្យអភិបាលរាជធានី-ខេត្តនានា ចាប់ផ្តើមស្រង់ឈ្មោះ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមុខតំណែងទាំងអស់ ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ខាងមុខនេះ។ តាមលិខិតដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានស្នើរដ្ឋបាលរាជធានី-ខេត្ត ត្រូវណែនាំដល់ប្រធានប្រឹក្សាឃុំ-សង្កាត់ ធ្វើការស្រង់ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែងទាំងអស់ក្នុង ឃុំ-សង្កាត់របស់ខ្លួន ដាក់ក្នុងបញ្ជីរាយនាមសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែង ដោយមានការបញ្ជាក់ឯកភាព តាមឋានុក្រមពីអភិបាល នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងបញ្ជូនមកគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតយ៉ាងយូរ ត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧។ សូមបញ្ជាក់ថា ការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៤ នឹងធ្វើឡើងនៅ ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។ អាសនៈនៅក្នុងស្ថាប័នព្រឹទ្ធសភា ក្នុងអាណត្តិទី៤នេះ គឺមាន…