សារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

សូមក្រាបថ្វាយបង្គំ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈបងប្អូន ជនរួមជាតិ ជាទីគោរពស្រឡាញ់! (១) អ្នកលេងហ្វេសប៊ុក ត្រូវបញ្ឈប់ការបង្ហោះខ្លឹមសារក្លែងក្លាយ បើមិនចង់មានបញ្ហាផ្លូវច្បាប់ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានការចាំបាច់ដើម្បីថ្លែងទៅកាន់ព្រះសង្ឃ និងប្រជាពលរដ្ឋ លើករណីមួយចំនួន ទាក់ទិនជាមួយនឹងតំបន់អភិវឌ្ឍន៍ត្រីកោណ។ ជាដំបូង ខ្ញុំព្រះករុណាខ្ញុំចង់បញ្ជាក់ថា ដែលខ្ញុំព្រះករុណាខ្ញុំកំពុងនិយាយនៅទីនេះ វាខុសពីការបង្ហោះហ្វេសប៊ុកក្លែងក្លាយ ដែលយករូបខ្ញុំព្រះករុណាខ្ញុំ ដាក់ឈ្មោះ អរគុណសន្តិភាព ដែលផ្សព្វផ្សាយថា ខ្ញុំព្រះករុណាខ្ញុំគ្រេចឆ្អឹងស្មា ហើយត្រូវព្យា​បាលនៅឯសិង្ហបុរី ដែលនោះគឺជាអត្ថបទដែលខ្ញុំព្រះករុណាខ្ញុំបានបង្ហោះកាលពីឆ្នាំ២០១៩។ សូមអំពាវនាវអ្នកលេងហ្វេសប៊ុក បញ្ឈប់ជាបន្ទាន់ ប្រសិនបើមិនចង់មានបញ្ហាខាងផ្លូវច្បាប់។ អ្នកមិនអាចយកខ្ញុំទៅធ្វើជា profile Facebook ឬ TikTok ​ឬអ្វីមួយបានទេ ..។ ខ្ញុំមានគណនីសុទ្ធៗ តែមួយគត់(លើបណ្តាញសង្គមដូចជា) Facebook, TikTok, ​Instagram, X, YouTube។ ខ្ញុំមិនមាន២ឬ៣ទេ។ ដូច្នេះ ត្រូវតែស្រាវជ្រាវបង្ក្រាបរឿងនេះឱ្យបាន។ (សកម្មភាពបែបនេះមាន)ច្រើនឆ្នាំហើយ និយាយគ្នាស្ដាប់មិនបាន។ កុំប្រើប្រាស់ជាសំណេររបស់ ហ៊ុន សែន ទៅបោកប្រាស់ប្រជាជនដើម្បីយកពិន្ទុ។ (២) អ្នកញុះញង់និងបំភ្លៃថាមេដឹកនាំកម្ពុជាកាត់ដី ៤ខេត្តឱ្យវៀតណាម ត្រូវប្រឈមមុខជាមួយច្បាប់ ថ្ងៃនេះ…

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នៅក្រុងសៀមរាប

FN ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ សាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រោងថវិកាចំណាយ១,០៣៩,៦៦០.៧៩ ដុល្លារអាមេរិក (មិនរាប់បញ្ចូលការរចនាទូតាំង និងការលំអ ខាងក្នុងអគារ) ដោយប្រើប្រាស់រយៈពេល២៤ខែ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នៅក្រុងសៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីបើកការដ្ឋានសាងសង់ សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកវេទិកាធុរកិច្ច​កម្ពុជា-បារាំងលើកទី២

FN ៖ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជា​អធិបតី​​បើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២។ វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំឡើងក្រោមកិច្ចសហការរវាងសភា​ពាណិជ្ជកម្ម​កម្ពុជា និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC)។ វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំលើកទី១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសបារាំង។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកវេទិកាធុរកិច្ច​កម្ពុជា-បារាំងលើកទី២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី១ ត្រូវបានចាប់ផ្ដើមនៅទីក្រុងប៉ារីស ក្នុងកំឡុងពេលនេះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ទៅកាន់សាធារណៈរដ្ឋបារាំង កាលពីខែមករា កន្លងទៅ ដែលជាជំហានសំខាន់ដំបូង សម្រាប់ការរៀបចំវេទិកាធុរកិច្ចលើកទី២នាថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា កម្ពុជា និងបារាំង នឹងបន្តធ្វើវេទិកាធុរកិច្ច ដើម្បីជំរុញទំនាក់ទំនងឱ្យ​កា​ន់តែស៊ី​ជម្រៅក្នុងចំណោមសហគមន៍ធុរកិច្ច…