ពិព័រណ៍ចិន-អាស៊ាន៖ សម្តេចតេជោ ហ៊ុន សែន ផ្សព្វផ្សាយពីកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញក្នុងតំបន់ មានប្រាសាទអង្គរ ជាអច្ឆរិយៈគ្មានពីរលើលោក
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាស អញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៤ នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ នាមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិណាននីង បានថ្លែងផ្សព្វផ្សាយពីកម្ពុជា គឺជាគោលដៅទេសចរណ៍ល្អបំផុត មួយនៅក្នុងតំបន់ ខណៈមានប្រាសាទអង្គរ ជាអច្ឆរិយៈគ្មានពីរលើលោក រួមជាមួយសម្បតិ្តបេកិកភណ្ឌអរូបិយ៍ផ្សេងទៀតផង។ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានដកស្រង់សំដីរបស់សម្តេចថា «កម្ពុជាពិតជាគោលដៅទេសចរណ៍ ប្រកបដោយភាព ទាក់ទាញក្នុងតំបន់ ដោយឈរលើលក្ខណៈពិសេស នៃអច្ឆរិយៈគ្មានពីរនៃប្រសាទអង្គរ និងប្រសាទរាប់ពាន់ទៀតនិងសម្បតិ្ត បេតិកភណ្ឌអរូបីនានា»។ នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី១៤នេះ មានការចូលរួមប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគ្រិនរបស់ចិន និងប្រទេសជា សមាជិកទាំងអស់ របស់ប្រទេសអាស៊ាន ជាច្រើន រួមទាំងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។ លោក ចាង កាវលី ឧបនាយករដ្ឋមន្ត្រីចិន បានថ្លែងសន្ទរកថាបើពិព័រណ៍ចិន-អាស៊ាន លើកទី១៤ បន្ទាប់មក ប្រមុខដឹកនាំអាស៊ានទាំងអស់ ក៏បានថ្លែងសន្ទរកថាម្នាក់ម្ដង។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិពរណ៍ចិន-អាស៊ាននេះ មិនត្រឹមតែផ្តល់ឱកាសដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល…