សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ពិនិត្យមើលអំពើពុករលួយ ក្នុងប្រព័ន្ធតុលាការ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាទៅ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យពិនិត្យមើលភាពមិនប្រក្រតី អំពើពុករលួយ ដែលកើតឡើងនៅក្នុងប្រព័ន្ធតុលាការកម្ពុជា។ នេះបើតាម លោក ឈឹម ផលវរុណ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ការដាក់បទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ដើម្បីពិនិត្យការងាររយៈពេលមួយឆ្នាំនៃស្ថាប័នមួយនេះ សម្រាប់រកចំណុចកែលំអរ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ លោក ឈឹម ផលវរុណ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនោះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានលើកឡើង អំពីអំពើពុករលួយ នៅក្នុងប្រព័ន្ធយុត្តិធម៌។ លោកអះអាងយ៉ាងដូច្នេះថា៖ «សម្តេចតេជោ លោកបានបញ្ជាទៅ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យពិនិត្យពីភាពមិនប្រក្រតីនេះ ដែលមានការពុករលួយប្រើតាមរយៈមេធាវី តាមការលើកឡើងរបស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ…