សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ក្រុងបូអាវដោយសុវត្ថិភាព
FN ៖ នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុម ឧត្តម ប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅដល់ទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន ប្រកបដោយសុវត្ថិភាពហើយ។ ដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិបូអាវ សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍ពីសំណាក់លោកស្រី ហ្ស៉ី ជីង អភិបាលរងខេត្តហៃណាន ភារធារីស្តីទីនៃស្ថានទូតកម្ពុជាប្រចាំប្រទេសចិន និងអគ្គកុងស៊ុលប្រចាំទីក្រុងហៃគូ ខេត្តហៃណាន។ សូមបញ្ជាក់ថា នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូធ្វើដំណើរទៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន ដើម្បីចូល រួម ចូល រួមវេទិកាបូអាវប្រចាំឆ្នាំ តបតាមការអញ្ជើញរបស់លោក លី ប៉ោទុង អគ្គលេខាធិការ នៃវេទិកាបូអាវ សម្រាប់អាស៊ី។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា សន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវ រៀបចំឡើងចាប់ ពីថ្ងៃ ទី២៧ ដល់ថ្ងៃទី២៩ ខែមីនា…