ជប៉ុនផ្តល់កម្ចី ២០០លានដុល្លារ សម្រាប់សាងសង់កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ
FN ៖ រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់កម្ចីប្រមាណ ២០០លានដុល្លារអាមេរិក សម្រាប់សាងសង់កំពង់ផែទឹកជ្រៅមួយបន្ថែមទៀតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ទៅតាមសំណើរបស់កម្ពុជា។ ការព្រមព្រៀងផ្តល់កម្ចីសាងសង់កំពង់ផែទឹកជ្រៅនេះ បានធ្វើក្នុងជំនួបសំណេះសំណាលការងាររវាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក Keiichi Ishii រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍ នៃប្រទេសជប៉ុន នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ឆ្លើយតបនឹងកំណើតទំនិញឆ្លងកាត់កំពង់ផែខេត្តព្រះសីហនុ កម្ពុជា នឹងសាងសង់កំពង់ផែទឹកជ្រៅមួយទៀត ជម្រៅជាង ១៤ម៉ែត្រនៅឆ្នាំ២០២២ ដោយគ្រោងចំណាយថវិកាប្រមាណ ២០០លានដុល្លារ។ តាមសំណើរបស់លោក រដ្ឋាភិបាលជប៉ុន បានព្រមព្រៀងផ្តល់កម្ចីសម្រាប់សាងសង់កំពង់ផែទឹកជ្រៅនេះ។ លោក ស៊ុន ចាន់ថុល បាឲ្យដឹងដែរថា ចំណតកំពង់ផែដែលគ្រោងសាងសង់នេះមានប្រវែង ២៥០ម៉ែត្រ និងមានជម្រៅទឹក ១៤.៥ម៉ែត្រ និងបំពាក់ដោយគ្រឿងចក្រទំនើបៗថែមទៀតផង។ ផែថ្មីនេះ អាចអនុញ្ញាតឲ្យនាវាធំៗចូលចតនៅកម្ពុជាបាន។ បើតាមលោក ស៊ុន ចាន់ថុល…