ឆ្នាំ២០១៨ អាកាសយានដ្ឋានអន្តរជាតិកម្ពុជាទាំង៣ ទទួលបានអ្នកដំណើរឆ្លងកាត់ប្រមាណ១០លាននាក់, កើនឡើង២លាននាក់ ធៀបនឹងឆ្នាំ២០១៧
FN ៖ អាកាសយានដ្ឋានអន្តរជាតិចំនួន៣ របស់កម្ពុជា នៅក្នុងឆ្នាំ២០១៨នេះ ទទួលបានអ្នកដំណើរធ្វើដំណើរឆ្លងកាត់បានប្រមាណ១០លាននាក់ គឺមានការកើនឡើង២លាននាក់ បើធៀបទៅនឹងឆ្នាំ២០១៧ ដែលបានទទួលចំណូលចូលរយលានដុល្លារផងដែរ។ ក្នុងពិធីអបអរសាទរការទទួលបានអ្នកដំណើរប្រមាណ១០លាននាក់ តាមអាកាសយានដ្ឋានអន្តរជាតិទាំង៣ (អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, សៀមរាប និងក្រុងព្រះសីហនុ) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ ដែលប្រារព្ធធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, លោក Eric Delobel នាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានថ្លែងថា «នេះជាមោទនភាពរបស់ប្រទេសកម្ពុជា បានបម្រើសេវាកម្មជូនអ្នកដំណើរចំនួន១០លាននាក់ សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ ដែលនេះជាកំណត់ត្រាដំបូងបំផុត គឺមានការកើនឡើងចំនួន២លាន ធៀបនឹងឆ្នាំ២០១៧ មានតែ៨លាននាក់»។ លោកបានបន្តថា នៅឆ្នាំ១៩៩៥ ពេលក្រុមហ៊ុន Cambodia Airport ត្រូវបានផ្តល់ការទុកចិត្តឱ្យអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺមានអ្នកដំណើរប្រមាណតែ៥ម៉ឺននាក់ ដែលតិចជាង២០ដង បើធៀបនឹងបច្ចុប្បន្ន។ លោក Eric Delobel លើកឡើងថា ចំនួនអ្នកដំណើរមានការកើនឡើងនេះ ដោយមានការចូលរួមចំណែកពីរដ្ឋាភិបាល, ក្រសួងទេសចរណ៍, រដ្ឋលេខាធិការអាកាសចរស៊ីវិល, គយ និងរដ្ឋាករ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងភ្នាក់ងារឯកជន តែងតែគាំទ្រជាប្រចាំ បានសហការគ្នាក្នុងការបង្កើតបទដ្ឋានស្តង់ដា…