គ.ជ.ប បើកវគ្គបណ្តុះបណ្តាល ដល់តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ដល់គណៈកម្មការរៀបចំការបោះឆ្នោត រាជធានី-ខេត្ត (គធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល (NGOs) ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណតិ្តទី៤ ឆ្នាំ២០១៧ នៅទីស្តីក្រសួងមហាផ្ទៃក្រោមអធិបតីភាព លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា «ការបណ្តុះបណ្តាលនៅដំណាក់កាលចុងក្រោយ មានទ្រង់ទ្រាយធំ៤ថ្នាក់ ចាប់ផ្តើមពីពេលនេះ ទៅនៅថ្នាក់ជាតិ គ.ជ.ប បន្តទៅថ្នាក់ គធ.ខប ថ្នាក់ប្រមូលផ្តុំក្រុង-ស្រុក-ខណ្ឌ និងថ្នាក់ប្រមូលផ្តុំឃុំ-សង្កាត់ ដែលនឹងបញ្ចប់ នៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត នេះជាដំណាក់កាលដ៏សំខាន់បំផុត ដែលកំណត់ជោគជ័យ ឬមិនជោគជ័យនៃការរៀបចំការបោះឆ្នោត»។ អគ្គលេខាធិការ បានបន្តថា ការសម្រេចបានការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត គ្រាន់តែជាលទ្ធផលសម្រេច បានតាមដំណាក់កាល ប៉ុន្តែការសម្រេចបានជោគជ័យបន្តទៀត ក្នុងដំណាក់កាលបោះឆ្នោត…