រដ្ឋមន្រ្តី អ៊ិត សំហេង ទទូចឲ្យពលករខ្មែរនៅថៃ ប្រញាប់ធ្វើឯកសារស្របច្បាប់, អ្នកធ្វើហើយត្រូវទៅយកនៅស្ថានទូតខ្មែរ និងតាមខេត្តមួយចំនួន
FN ៖ ក្រោយពីបញ្ចប់ជំនួបជាមួយលោករដ្ឋមន្រ្តីក្រសួងអភិវឌ្ឍសង្គមថៃរួចមក លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តដំណើរទៅសួរសុខទុក្ខពលករខ្មែរបន្តទៀត និងបានទទូចឲ្យពួកគេប្រញាប់ទៅធ្វើឯកសារស្របច្បាប់ នៅស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក និងទីតាំងផ្តល់អត្តសញ្ញាណតាមខេត្តមួយចំនួន ម្យ៉ាងទៀតចំពោះពលករដែលបានធ្វើរួចហើយ ក៏ត្រូវតែទៅទទួលយកនៅកន្លែងដូចគ្នានោះដែរ ដើម្បីទទួលបានសិទ្ធិស្របច្បាប់ក្នុងការរស់នៅ និងធ្វើការនៅប្រទេសថៃ។ សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ក្នុងក្រុមហ៊ុន GFPT Public Company ស្ថិតនៅខេត្តសមុទ្រប្រាកាន ប្រទេសថៃ។ លោកបានស្នើឱ្យពលករខ្មែរខិតខំបំពេញការងាររបស់ខ្លួន និងរក្សាភាពនឹងនរ ដោយសុវត្ថិភាពរបស់ពួកគេ ត្រូវបានធានាដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រោមកិច្ចព្រមព្រៀងគ្នាលើដំណោះស្រាយសន្តិវិធី ដែលភាគីថៃបានឯកភាពពន្យារពេលអនុវត្តសេចក្តីប្រកាសរបស់ខ្លួន រយៈពេល៦ខែ (គិតចាប់ពីខែកក្កដា ឆ្នាំ២០១៧ ដល់ខែមករា ឆ្នាំ២០១៨) ដើម្បីឱ្យពលករមានពេលវេលាគ្រប់គ្រាន់ ក្នុងការទៅបំពេញសំណុំឯកសារពាក់ព័ន្ធនានា ដើម្បីទទួលបានភាពស្របច្បាប់ក្នុងការបម្រើការងារ ហើយភាគីថៃក៏បានរៀបចំបើកមជ្ឈមណ្ឌល ១០កន្លែង នៅទីក្រុងបាងកក និងច្រើនកន្លែងទៀតនៅតាមខេត្តមួយចំនួន។ ជាងនេះទៅទៀត កម្ពុជាបានបើកនូវយុទ្ធនាការទ្រង់ទ្រាយធំ រយៈពេល១០០ថ្ងៃ ក្នុងការផ្តល់លិខិតធ្វើដំណើរ និងបណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស ហៅបណ្ណ OCWC ដល់ពលករចំនួន១៦ម៉ឺននាក់ ដែលធ្វើហើយតែមិនទាន់ទទួលបាន ហើយការធ្វើលិខិតឆ្លងដែន នឹងត្រូវធ្វើរួចក្នុងរយៈពេលមួយថ្ងៃដែលមានតម្លៃ ២,៣៥០បាត…