សម្តេចតេជោ ហ៊ុន សែន អរគុណដល់ក្រសួងការពារជាតិ និងសប្បុរសជន ដែលបានចូលរួមកសាងវិមានឈ្នះឈ្នះ និងរៀបចំពិធីសម្ពោធជាផ្លូវការ ប្រកបដោយបរិយាកាសសប្បាយរីករាយ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ និងសប្បុរសជន រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមកសាងវិមានឈ្នះឈ្នះ និងរៀបចំពិធីសម្ពោធជាផ្លូវ ដើម្បីអបអរខួបលើកទី២០ នៃនយោបាយឈ្នះឈ្នះ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ ៣១ ខែធ្នូ ឆ្នាំ២០១៨។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលបានរៀបចំពិធីឆ្លងឆ្នាំសកល នៅវិមានឈ្នះឈ្នះ នាយប់មិញប្រកបដោយជោគជ័យ និងអរគុណដល់ជនរួមជាតិ ដែលបានចូលរួមថែរក្សា ការពារសន្តិភាព។ តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណដល់អាជ្ញាធរមូលដ្ឋាន ក្រសួង មន្ទីរ សិល្បករ សិល្បការិនី ម្ចាស់ឧបត្ថម្ភ និងដៃគូពាក់ព័ន្ឋទាំងអស់ ដែលបានចូលរួមរៀបចំចាត់ចែង នៅក្នុងថ្ងៃឆ្លងឆ្នាំសកលកាលពីយប់មិញ ប្រកបដោយជោគជ័យ។ ទន្ទឹមនឹងនេះ សូមអរគុណដល់ក្រសួងការពារជាតិ ក្រុមហ៊ុនលីយ៉ុងផាត់ សប្បុរសជន និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងការកសាងវិមាន ឈ្នះ…