ប្រសាសន៍ដ៏មានសារៈសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូននិស្សិត ប៊ែលធីអន្តរជាតិ ជាង១ពាន់នាក់
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ អញ្ជើញវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប ១,១៨៣នាក់ ក្នុងនោះនារី ៦៣៥នាក់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជាមួយសិស្សនិស្សិតអស់រយៈពេលជិត៣ម៉ោង ដែលពិធីនេះចែកវិញ្ញាបនបត្រ និងសញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ខាងក្រោមជាប្រសាសន៍ដ៏មានសារៈសំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះសម្តេចពិតជារីករាយបានអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្ស និងនិស្សិតរបស់សាកលវិទ្យាល័យ «ប៊ែលធី អន្តរជាតិ» ជាង១ពាន់នាក់។ * សម្តេចតេជោ ហ៊ុន សែន នៅតែបង្ហាញចំពោះគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដោយអនុញ្ញាតឱ្យវិស័យឯកជនចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ចេញនូវគោលនយោបាយអនុញ្ញាតឱ្យវិស័យឯកជនអភិវឌ្ឍន៍លើវិស័យអប់រំនេះ…