ខ្លឹមសារបទចម្រៀង «សំបុត្រលំបាកសរសេរបំផុត»
ជិតដល់ខួបលើកទី ៤០ នៃថ្ងៃរំដោះ ៧មករា ខាងក្រោមនេះ គឺជាអត្ថន័យនៃបទចំរៀងដែលបានកើតឡើងនៅថ្ងៃទី២០ និង ២១ ខែមិថុនា ឆ្នាំ១៩៧៧ ដែលមានចំណងជើងថា “សំបុត្រលំបាកសរសេរបំផុត” ខ្ញុំសូមបងប្អូនជនរួមជាតិអានស្វែងយល់អំពីរឿងពិតរបស់ខ្ញុំ និងភរិយា ដូចខាងក្រោម៖ * I. សំបុត្រលំបាក សរសេរពណ៌នា ផ្ញើជូនភរិយា ជាទីស្រឡាញ់ បញ្ហាពេលនេះ ចាក់សែ្រះកណ្តាញ់ សូមអូនសំឡាញ់ អត់ទោសប្តីណា។ * II. គ្រាន់តែចាប់ផ្តើម ដង្ហើមដង្ហក់ ទឹកភ្នែកចាប់ស្រក់ ដក់ដាមអក្ខរា ខ្ញុំយំម្នាក់ឯង កន្លែងអនុស្សា បងនិងកន្និដ្ឋា និន្រ្ទាប្រក្រតី។ * III. មកដល់រ៉ានី ប្រពន្ធកម្សត់ របស់បងមួយគត់ កបកល្យាណី ពេលអានសំបុត្រ កុំស្លុតចិត្តអី ពេលនេះរូបប្តី នៅឆ្ងាយកន្លង។ * IV. រហូតដល់រូបបង ក៏មិនដឹងថា ខ្លួនប្រាណរៀមរ៉ា នៅទីណាផង វាលវដ្តវិលវល់ យល់ហើយនួនល្អង ជីវិតរបស់បង លើសអ្នកផ្សងព្រេង។…