មូលនិធិមនុស្សធម៌សម្តេច ស ខេង ត្រូវបានក្រុមការងារ នាំទៅចែកជូនស្រ្តីទើបសម្រាលកូន និងគ្រួសាមរណៈ នៅឃុំភ្នំសំពៅ ស្រុកបាណន់
FN ៖ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង លោក ហែម ថេង និងប្រតិភូអមដំណើរ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧នេះ បានញ្ជើញសំណេះសំណាលជាមួយស្ត្រី ទើបសម្រាលកូន១០០នាក់ នៅក្នុងបរិវេណវត្តភ្នំសំពៅ និងបន្តចែកមូលនិធិមនុស្សធម៌ ស ខេង ជូនស្រ្តីទើបសម្រាលកូន និងគ្រួសារមរណៈចំនួន៣១នាក់ ប្រចាំខែមីនា (ម្នាក់ៗទទួលបាន២០ម៉ឺនរៀល) នៅតាមបណ្តាភូមិក្នុងឃុំភ្នំសំពៅ រួចប្រជុំសំណេះសំណាល ពង្រឹងបេក្ខភាពក្រុមប្រឹក្សាឃុំ សកម្មជនបក្សឃុំភ្នំសំពៅ។ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំសំពៅ បានថ្លែងថា មុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ នឹងមកដល់ពេលឆាប់ៗខាងមុខនេះ លោកបានដឹកនាំក្រុមការងារ ចុះសំណេះសំណាល ជាមួយស្រ្តីសម្រាលកូន មកពីបណ្តាភូមិក្នុងឃុំភ្នំសំពៅមានចំនួន១០០នាក់ ដើម្បីចង់ដឹងពីសុខទុក្ខបងប្អូន និងសូមឲ្យបានរីករាយសុខសប្បាយជាមួយ ក្រុមគ្រួសារក្នុងឱកាសបុណ្យថ្មីខាងមុខនេះ ព្រមទាំងបានចែកថវិកាម្នាក់ៗចំនួន២ម៉ឺនរៀលផងដែរ។ បន្ទាប់មក លោកប្រធានបានបន្តនាំក្រុមការងារ ចែកមូលនិធិមនុស្សធម៌ ស ខេង ចែកដល់ស្រ្តីទើបឆ្លងទន្លេរួចចំនួន២៧នាក់ និងគ្រួសារអ្នកមរណៈចំនួន៤នាក់ ក្នុងឃុំប្រចាំខែមីនានេះសរុប៣១នាក់ផងដែរ។ ប្រធានក្រុមការងារ បានបញ្ជាក់ថា «ស្រ្តីដែលទើបបានសម្រាលកូនទាំងអស់ ក្រោយបានទទួលមូលនិធិហើយនោះ ក៏មានលិខិតអបអរសាទរ ភ្ជាប់មកជាមួយ១សន្លឹកម្នាក់ ដែលមានចុះហត្ថលេខារបស់សម្តេចផ្ទាល់ និងកូនទាំងអស់នេះ…