រដ្ឋមន្ត្រីក្រសួងអប់រំ៖ ក្រសួងគ្រោងនឹងចំណាយថវិកា ៣,៥លានដុល្លារ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ
FN ៖ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងថា សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ (បាក់ឌុប) ចំណេះទូទៅ និងបំពេញវិជ្ជា ដែលមានថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ក្រសួងគ្រោងនឹងចំណាយថវិកា ៣,៥លានដុល្លារ។ ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដែលបានរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងអប់រំ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ។ លោក ហង់ ជួន ណារ៉ុន ក៏បានណែនាំផងដែរថា ដើម្បីឲ្យដំណើរការប្រឡង ប្រព្រឹត្តទៅប្រកបដោយគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធភាពទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវ ដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិ…