មេសិទ្ធិមនុស្សអន្តរជាតិ៖ ឧត្តមស្នងការសិទ្ធិមនុស្សទទួលស្គាល់ថា សម្តេចតេជោធ្វើឱ្យប្រសើរឡើងសិទ្ធិផ្នែកសេដ្ឋកិច្ច និងសង្គមរបស់ប្រជាពលរដ្ឋ
FN ៖ លោកស្រី មីឆែល បាឆេឡេ (Michelle Machelet) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានថ្លែងថា ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជជាជាតិ បានទទួលស្គាល់សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំរបស់កម្ពុជា ដែលបានធ្វើឱ្យរីកចម្រើន និងប្រសើរឡើងសិទ្ធិផ្នែកសេដ្ឋកិច្ច និងសង្គមរបស់ប្រជាពលរដ្ឋ។ ការគូសបញ្ជាក់របស់លោកស្រី មីឆែល បាឆេឡេ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនលើបញ្ហាសិទ្ធិមនុស្សជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទីហ្សឺណែវ ប្រទេសស្វីស។ ជំនួបនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ និងលោកស្រីឧត្តមស្នងការចូលរួមកិច្ចប្រជុំទៀងទាត់លើកទី៤១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន លោកស្រី មីឆែល បាឆេឡេ បានពិភាក្សាគ្នាជាច្រើនលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក៏ដូចជាកិច្ចប្រឹងប្រែងមួយចំនួនរបស់កម្ពុជាក្នុងធ្វើឱ្យប្រសើរឡើងលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា កន្លងមកមានការលាបពណ៌ជាច្រើនពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ប៉ុន្តែកម្ពុជានៅតែប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស ប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ ការការពារ និងលើកតម្កើងសិទ្ធិមនុស្ស។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា និយាយពីសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសក្នុងសម័យខ្មែរក្រហម គឺគ្មានសិទ្ធិអ្វីទាំងអស់។ ផ្ទុយមកវិញសម្រាប់ពេលបច្ចុប្បន្ន កម្ពុជាបរិបូរណ៍ដោយសិទ្ធិ។ សម្តេចតេជោនាយករដ្ឋមន្ត្រី…