ពិធីប្រគល់​ផ្ទះ ​ដែល​ប្រែក្លាយ​ពី​ដំបូល​ប្រក់​ស្បូវ​​ទៅ​ជា​ប្រក់​ស័ង្កសី​ចំនួន​១៨៩​ខ្នង ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ នៅ​ស្រុក​ភ្នំ​ស្រុក

BMC/NCDD ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំង​គ្រឿង​ញៀន និងជាប្រធានក្រុមការ​ងារ​ថ្នាក់​ជាតិ​ ចុះជួយខេត្តបន្ទាយ​មានជ័យ កាលពី ព្រឹក​ថ្ងទី២៩ ខែមីនា ឆ្នាំ​២០១៦​នេះ អញ្ជើញ​ជាអធិបតី ក្នុងពិធី​ប្រគល់​ផ្ទះ ដែល​ប្រែ​ក្លាយ​ពីដំបូល​ប្រក់ស្បូវ​ទៅ​ជា​ប្រក់​​ស័ង្កសីចំនួន​១៨៩ខ្នង ជូនដល់​ប្រជា​ពលរដ្ឋក្រីក្រ នៅស្រុក​ភ្នំ​ស្រុក​ដែល​ពិធី​នេះ​បានប្រារព្ធធ្វើឡើង​នៅ​ក្នុង​វត្ត​ណាំ​តៅ ភូមិ-ឃុំណាំតៅ ។ ថ្លែងក្នុងពិធី​នេះឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី កែ គឹមយ៉ាន មាន​ប្រសាសន៍​ដោយ​នាំ​យក​នូវ ប្រសាសន៍ ផ្តាំផ្ញើ សួរ​​​សុខ​​ទុក្ខដោយ​ក្តីនឹករលឹកពីសំណាក់សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរាជ​រដ្ឋាភិបាល​ជូន​ដល់​ប្រជា​ពល​រដ្ឋ  ហើយ​ជានិច្ចកាល​សម្តេច​តែងតែ​គិត​គូរ​ជួយ​​ដោះ​ស្រាយ​​រាល់​ការលំបាកជីវភាព​រស់​នៅ​របស់​បង​ប្អូនប្រជាពលរដ្ឋយើង​តាម​រយៈ​ក្រុម​ការងារ។ ឯក ឧត្តមបានបញ្ជាក់ថា ក្រោមគោល​នយោ​បាយ​ឈ្នះ ឈ្នះរបស់សម្តេចតេ​ជោ​បានធ្វើឱ្យ​ប្រទេសជាតិយើង ទាំងមូលមានសុខសន្តិភាពពេញលេញ​លើ​ផ្ទៃ​ប្រទេស​ដែល​បាន​បង្ក​លក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងភាពសុខក្សេម​ក្សាន្ត​ចូល​រួម​ចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រើនដូចសព្វថ្ងៃនេះ។ ឯក​ឧត្តម​បាន​លើក​ឡើង​ថា ក្រុមការងារដែលបានចុះជួយសាងសង់ផ្ទះស្បូវ ជំនួស​មក​វិញ​ជា​សង្ក័សី​នេះ គឺ​យើង​មិន ប្រកាន់និន្នា​ការនយោបាយនោះ​ទេពោល​គឺឱ្យប្រជាពលរដ្ឋ​ក្រី​ក្រ​ជាក់​ស្តែង​ចំពោះ មុខហើយ ចំពោះ​ការ​ប្រគល់ផ្ទះនាពេលនេះ​គឺស្រុកភ្នំស្រុក​ធ្វើ​សម្រេច​ផែន​ការ​បាន​មុន​គេ។ ឯកឧត្តមកែ គឹមយ៉ាន បានថ្លែងជំរុញទៅកាន់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ទាំង​អស់​ត្រូវ​បន្ត និងបង្កើន ល្បឿន​ចុះ​ ជួយជួសជុល និងសាងសង់ផ្ទះជូន ប្រជាពលរដ្ឋ​ដែល​មាន​ជីវ​ភាព​​ជួបការលំបាក នៅតាមស្រុកនានា នៅក្នុង ខេត្តបន្ទាយ…

​សម្តេចតេជោ ហ៊ុន សែន៖ វត្តមាន​ធនាគារ​ដ៏ធំរបស់​បារាំង​នាពេលនេះ ចំពេល​ដែល​កម្ពុជា​កំពុង​ត្រូវ​ការ​ទុនវិនិ​យោគ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា វត្តមានរបស់ធនាគារ BRED Populaire កំពុង​ចាប់ផ្តើមនៅក្នុងពេលវេលាដ៏ត្រឹមត្រូវបំផុត ព្រោះពេលនេះ កម្ពុជាកំពុងត្រូវការទុនវិនិយោគ ក្នុងពេលប្រទេស​កំពុងជម្រុញ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលជាទិសដៅដ៏សំខាន់ ក្នុងការពង្រឹងសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរឲ្យធនាគារ Bred Populaire ទទួលបានជោគជ័យ នៅក្នុងការបណ្តាក់​ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ចាប់ពីពេលនេះតទៅ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ អនុញ្ញាតឲ្យ លោក Olivier Klein អគ្គនាយកធនាគារបារាំង BRED Populaire Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ  ។ ជាមួយគ្នានោះដែរ លោក Olivier Klein បានជម្រាបជូនសម្តេចតេជោ អំពីសម្ព័ន្ធធនាគារ…

សុន្ទរកថា ក្នុងពីធីបើកសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០១៧៖ ភាពជាដៃគូរវាងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជា និងធនាគារអេអិនហ្សិតរ៉ូយ៉ាល់ «ការឈានឡើងក្នុងខ្សែចង្វាក់បង្កើតតម្លៃសម្រាប់ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍក្នុងសម័យឌីជីតាល់»

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ថៃ្ងនេះ ខ្ញុំមានសេចក្តីរីករាយជាអនេក ដោយបានមកចូលរួមក្នុង សន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០១៧ ដែល ផ្តោតលើប្រធានបទ «ការឈានឡើងក្នុងខ្សែចង្វាក់បង្កើតតម្លៃសម្រាប់ឧស្សាហូបនីយកម្ម, កំណើន និងការអភិវឌ្ឍ ក្នុងសម័យឌីជីថល»។ នេះគឺជាលើកទី ១១ ហើយដែលខ្ញុំបានចូលរួម និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងសន្និ​សីទប្រចាំឆ្នាំដ៏សំខាន់នេះ។ ខ្ញុំសូមវាយតម្លៃខ្ពស់ជាថ្មីម្តងទៀត ដល់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និងធនាគារអេអិនហ្សិតរ៉ូយ៉ាល់ ដែលបន្តការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះ ដោយបានអញ្ជើញថ្នាក់ដឹកនាំមកពីខាងរាជរដ្ឋាភិបាល, វិស័យឯកជន, មជ្ឈដ្ឋានសិក្សាស្រាវជ្រាវ, អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍអន្តរជាតិនានាមកជួបជុំគ្នា ធ្វើការពិនិត្យពីសមិទ្ធផលក្នុងពេលកន្លងមក និងពិនិត្យលើបញ្ហាប្រឈមផ្សេងៗ ហើយស្វែងរកវិធីធ្វើការជាមួយគ្នា ឈានទៅសម្រេចគោលដៅអភិវឌ្ឍ និងបានជាប្រយោជន៍ដល់ប្រទេសកម្ពុជាយើង។ ជាប្រពៃណី នៅក្នុងពិធីនេះ ខ្ញុំតែងតែយកឱកាស ដើម្បីចែករំលែកជូននូវស្ថានភាពសេដ្ឋកិច្ច និងចែករំលែកនូវទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះ និងក្នុងឆ្នាំបន្ទាប់។ ជារួម ចាប់ពីឆ្នាំ ២០១៤ មកដល់ពេលនេះ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចកម្ពុជាសម្រេចបានតាមការគ្រោងទុក។ ក្នុងនោះ កំណើនសេដ្ឋកិច្ចសម្រេចបានក្នុងរង្វង់ ៧% រយៈពេលបីឆ្នាំចុងក្រោយនេះ។ កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០១៤ និង…