សម្តេចសង្ឃរាជ ទេព វង្ស ស្នើឲ្យអ្នកសារព័ត៌មានកែតម្រូវជាបន្ទាន់ រឿងផ្សាយថា ព្រះអង្គជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ

FN ៖ សម្តេចសង្ឃរាជ ទេព វង្ស ព្រះអង្គមានបន្ទូលថា ព្រះអង្គមិនប្រកាន់អ្វីទេ ប៉ុន្តែស្នើសុំឲ្យអ្នកសារព័ត៌មានទាំងអស់ធ្វើការកែតម្រូវ ឡើងវិញ ព្រះអង្គមិនបានជាប់ពាក់ព័ន្ធជុំវិញបញ្ហាដឹកឈើនោះឡើយ នេះបើយោងតាមលិខិតរបស់មន្ទីរព័ត៌មាន ខេត្តសៀមរាបនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទ១០ ខែមីនា ឆ្នាំ២០១៧នេះ។ សម្តេចសង្ឃរាជ ទេព វង្ស ព្រះអង្គមានបន្ទូលទៀតថា សូមសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់មុននឹងចុះផ្សាយរឿងអ្វីមួយ ត្រូវស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងចុះផ្សាយទៅខុសប៉ះពាល់កិត្តិយសអ្នកដទៃ។ ការចេញលិខិតបដិសេធនិងបំភ្លឺរបស់មន្ទីរព័ត៌មាន ខេត្តសៀមរាបនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានមួយចំនួនបានចេញផ្សាយថា ឈើចំនួន២រថយន្ត ប្រភេទយីឌុបជារបស់សម្ដេចសង្ឃ ទេព វង្ស ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប រឹបអូសនៅចំណុចភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី៩ ខែមីនាម្សិលមិញ៕

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អមដោយអភិបាលរាជធានី-ខេត្តកណ្តាល ចូលរួម​បញ្ចុះ​បឋមសិលា​​សាងសង់ អគារមជ្ឈមណ្ឌល​ទទួលថែទាំ​ និងព្យាបាល​ជនវិកលចរិក

FN ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អមដោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា​សាងសង់ អគារ​មជ្ឈមណ្ឌលទទួលថែទាំ និងព្យាបាលជនវិបល្លាសស្មារតី (ជនវិកលចរិក) នៅមជ្ឈមណ្ឌលកុមារកំព្រា​ «បារាំង​ហុងរី​» មានទីតាំងក្នុងភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្ទឹង​ ខេត្ត​កណ្តាល​ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ។ មន្រ្តីក្រសួងសង្គមកិច្ចបានឲ្យដឹងថា អគារដែលត្រូវសាងសង់នេះមានទំហំ៩ម៉ែត្រគុណ និង៤៦ម៉ែត្រ កំពស់២ជាន់ និងមានចំនួន១០បន្ទប់។ នៅក្នុងពិធីខាងលើនេះ ក៏មានការសណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៤០០គ្រួសារ ព្រមទាំងសិស្សានុសិស្សជាច្រើនរយនាក់ផងដែរ។ នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រី វង សូត បានសុំឲ្យការសាងសង់ បានកាន់តែឆាប់កាន់តែល្អ បើរួចរាល់នៅចុងឆ្នាំ២០១៧នេះ រឹតតែល្អដើម្បីស្តារមុខមាត់ នៅមណ្ឌលសំចតព្រៃស្ពឺ៕

មេបញ្ជាការរងកងអង្គរក្ស៖​ «យើងទាំងអស់គ្នាត្រូវតែ​ការពារ និងប្រឆាំង​ដាច់ខាត ចំពោះអ្នក​ដែលចង់​ធ្វើបដិវត្ត​ពណ៌ ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់»

FN ៖ មេបញ្ជាការរង នៃទីបញ្ជាការដ្ឋានកងអង្គរក្សនាយករដ្ឋមន្រ្តី លោកឧត្តមសេនីយ៍ឯក ដួង ហេង បានប្រាប់ទៅកម្លាំងអង្គរក្ស និងកងកម្លាំងយោធាថា «ខ្ញុំសូមអំពាវនាវឲ្យអ្នកទាំងអស់គ្នា ត្រូវតែយកចិត្តទុកដាក់ក្តាប់នូវ​សកម្មភាពផ្សេងៗ ចំពោះអ្នកដែលមានបំណងចង់បំផ្លាញ នូវសុខសន្តិភាព ការអភិវឌ្ឍ ផលប្រយោជន៍ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋយើង ព្រមទាំងក្រុមដែលមានបំណងញុះញង់ និងបង្កអស្ថេរភាព ក្នុងសង្គមដែលបណ្តាលឲ្យរំខានដល់សុខសន្តិភាព ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលស្របច្បាប់។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែការពារដាច់ខាត និងប្រឆាំងដាច់ខាត ចំពោះអ្នកដែលប៉ុនប៉នចង់ធ្វើបដិវត្តពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់យើងឲ្យបានជាដាច់ខាត និងត្រូវស្តាប់បទបញ្ជារប​ស់ប្រមុខរាជរដ្ឋាភិបាល នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ​ ឲ្យបានម៉ឺងម៉ាត់»។ ការអំពាវនាវរបស់មេបញ្ជាការរងកងអង្គរក្សខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែមីនា​ ឆ្នាំ២០១៧នេះ ខណៈលោកឧត្តមសេនីយ៍ បានអញ្ជើញចូលរួម នៅក្នុងវគ្គបណ្តុះបណ្តាលការងារអប់រំចិត្តសាស្រ្តជំនាន់ទី៧ តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជការ នៃទីបញ្ជាការដ្ឋានកងអង្គរក្ស និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋន អនុរដ្ឋលេខាធិការក្រសួងការពារ ដែលក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក នួន​ នរិន្ទ មេបញ្ជាការរងអង្គរក្ស…