​រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំក្រុមការងារស្រុកព្រៃឈរ ៥០០នាក់ ស្វែងយល់ពីសមិទ្ធផល និងសក្តានុពលខេត្តព្រះសីហនុ

FN ៖ ដោយមានការផ្តួចផ្តើមពីឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រៃឈរ បានដឹកនាំលោកគ្រូ អ្នកគ្រូ វេជ្ជបណ្ឌិត និងប្រជាពលរដ្ឋស្រុកព្រៃឈរចំនួន ៥០០នាក់ ធ្វើទស្សនកិច្ចទៅកាន់ខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល។ ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនក្រុមការងារ និងប្រជាពលរដ្ឋ អំពីសក្តានុពលរបស់ខេត្តព្រះសីហនុ និង សារៈសំខាន់នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់បម្រើសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា។ លោករដ្ឋមន្ត្រីបានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងសាងសង់ផែពហុបំណងថ្មី ដើម្បីបម្រើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងពាណិជ្ជកម្ម ជាពិសេសការនាំចេញកសិផលកម្ពុជាដូចជា អង្ករ ចំណិតដំឡូងមីស្ងួត និងទំនិញរាយទៅកាន់ទីផ្សារអន្តរជាតិ និងផ្តល់សេវាភស្តុភាសម្រាប់ការរុករកប្រេងនៅក្នុងដែនសមុទ្រកម្ពុជា។ «នៅថ្ងៃអនាគត ខេត្តព្រះសីហនុនឹងក្លាយទៅជាទីក្រុងសិនចិនរបស់កម្ពុជា ដោយសារខេត្តនេះមានតំបន់សេដ្ឋកិច្ចពិសេស ដែលប្រមូលផ្តុំដោយរោងចក្រ សហគ្រាស និងអគារពាណិជ្ជកម្មទំនើបៗ ដើម្បីធ្វើពិពិធកម្មការងារជូនប្រជាជន និងជំរុញ​កំណើនសេដ្ឋកិច្ចជាតិ ស្របតាមគោលអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០១៥»។ លោក ប៉ាន…

​ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បើកការដ្ឋានសាងសង់ផ្លូវ៤ខ្សែនៅឃុំសំពៅពួន ស្រុកកោះធំ សម្រួលការធ្វើដំណើរប្រជាពលរដ្ឋ

FN ៖ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានគណៈអចិន្ត្រៃយ៍ នៃគណៈពង្រឹងខេត្តកណ្តាល និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយស្រុកកោះធំ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិចុះបើកការដ្ឋានសាងសង់ផ្លូវចំនួន ៤ខ្សែ ជូនប្រជាពលរដ្ឋក្នុងឃុំសំពៅពួន ស្រុកកោះធំ ខេត្តកណ្តាល ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផល។ ផ្លូវទាំង៤ខ្សែដែលបើកការដ្ឋានសាងសង់នោះ មានផ្លូវបេតុងចំនួន ២ខ្សែ ប្រវែង ១,៣៣៥ម៉ែត្រ និងផ្លូវលំគ្រួសក្រហមចំនួន ២ខ្សែ ប្រវែង ២,២៤០ម៉ែត្រ គ្របដណ្តប់ចំនួន ៥ភូមិ។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងរំពឹងថា ពេលសាងសង់រួចរាល់ផ្លូវទាំង ៤ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីឃុំសំពៅពូន ទៅកាន់រាជធានីភ្នំពេញ។ លោករដ្ឋមន្រ្តី ក៏បានគូសរំលេចជូនប្រជាពលរដ្ឋផងដែរពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ លោក ស៊ុន ចាន់ថុល បានថ្លែងកើតចេញពីកិច្ចខិតខំនេះ បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើន ប្រជាពលរដ្ឋ…

​គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលរ៉ាប់​រងទាំងស្រុង​លើការ​ចំណាយ​លើពិធី​បុណ្យសព​សម្តេចវិបុលបញ្ញា សុខ អាន, ថវិកាបីពាន់លានរៀល​បង្វែរចូល​ថវិការដ្ឋវិញ

FN ៖ នៅមុននេះបន្តិចបណ្តាញសារព័ត៌មាន Fresh News ទើបបានទទួលលិខិតមួយច្បាប់បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានសម្រេចទទួលរ៉ាប់រងទាំងស្រុងលើការចំណាយក្នុងពិធីបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន។ ចំណែកថវិកាបីពាន់លានរៀល នឹងត្រូវបង្វែរចូលទៅថវិការបស់រដ្ឋវិញ។ យោងតាមលិខិតរបស់សម្តេច សាយ ឈុំ ផ្ញើជូនសម្តេចតេជោ ហ៊ុន​ សែន បានឲ្យដឹងថា៖ «ប៉ុន្មានថ្ងៃនេះខ្ញុំឃើញមានព័ត៌មានផ្សាយថា រាជរដ្ឋាភិបាលបានសម្រេចដកថវិការដ្ឋចំនួនបីពាន់លានរៀល សម្រាប់ចំណាយលើការបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន។ ផ្អែកលើការប្រជុំគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅរសៀថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ អង្គប្រជុំបានឯកភាពគ្នា ឲ្យខ្ញុំធ្វើសំណើគោរពជូនសម្តេចនាយករដ្ឋមន្រ្តី មេត្តាបង្វែរលុយខាងលើនេះចូលទៅក្នុងថវិការដ្ឋវិញ រីឯការចំណាយសម្រាប់រៀបចំបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន គណបក្សប្រជាជនកម្ពុជាទទួលរ៉ាប់រងទាំងស្រុង»៕