៤ខែដើមឆ្នាំនេះ ភ្ញៀវទេសចរបរទេសជិត១លាននាក់ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូល ជាង៤៤លានដុល្លារ

FN ៖ រយៈពេល៤ខែ ដើមឆ្នាំ២០១៩នេះ មានភ្ញៀវទេសចរបរទេសជាង៩៧ម៉ឺននាក់ បានទិញបណ្ណចូល ទស្សនារមណីយដ្ឋានអង្គរ និងទទួលបានចំណូល ជាង៤៤លានដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។ សេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ទៀតថា ដោយឡែកបើគិតក្នុងរយៈពេលពេញ១ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេស ជាង១៨ម៉ឺននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងទ ទួលបានចំណូលជាង៨លានដុល្លារ។ សូមជម្រាបថា ប័ណ្ណចូលទស្សនាតំបន់អង្គរត្រូវបានបែងចែកជា៣ប្រភេទ៖ * ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។ * ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ * ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕

ប្រៃសណីយ៍កម្ពុជា រកបានចំណូលជាង៣លានដុល្លារ នៅត្រីមាសទី១ ឆ្នាំនេះ

FN ៖ ត្រីមាសទី១ ឆ្នាំ២០១៩ ប្រៃសណីយ៍កម្ពុជា រកបានចំណូលជាង៣ដុល្លារ ដែលចំណូលនេះមានការកើនឡើងជាលំដាប់ ដែលកើនពីចន្លោះ១០-១៥%។ នេះបើលោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយប្រៃសណីយ៍កម្ពុជា។ ថ្លែងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោក អោក បូរ៉ា បានឲ្យដឹងថា «ក្នុងឆ្នាំ២០១៨កន្លងទៅប្រៃសណីយ៍កម្ពុជា រកចំណូលបានជាង១៣,៣០០,០០០ដុល្លារ ទទួលបានប្រាក់ចំណេញ ១,១៣០,០០០ដុល្លារ ប្រាក់ចំណេញនេះ ក៏ត្រូវបានប្រៃសណីយ៍កម្ពុជា ផ្ដល់រង្វាន់ជូនដល់វិនិយោគិនរហូតដល់២ខែ សម្រាប់ឆ្នាំ២០១៨ គឺប្រាក់ទី១៣ និង១៤។ សម្រាប់៣ខែដើមឆ្នាំ២០១៩ ប្រៃសណីយ៍កម្ពុជា ៣,២៣០,០០០ដុល្លារ»។ ប្រៃសណីកម្ពុជា ត្រូវបានរាជរដ្ធាភិបាល ធ្វើការកែទម្រង់ទៅជាសហគ្រាសសាធារណៈ នាថ្ងៃទី ០១ ខែមករា ឆ្នាំ២០១១។ កំណែទម្រង់នេះ បានជំរុញឲ្យប្រាក់ចំណូលរបស់ប្រៃសណីយ៍កម្ពុជា មានកំណើនជាលំដាប់។ លោកអគ្គនាយកប្រៃសណីយ៍កម្ពុជា បញ្ជាក់ថា នៅពេលដែលប្រៃសណីយ៍កម្ពុជា គ្រប់គ្រងដោយរដ្ឋ គឺចំណូលប្រចាំមានត្រឹមតែជាង២លានដុល្លារប៉ុណ្ណោះ ប៉ុន្តែចាប់ពីឆ្នាំ២០១១មក ចំណូលមានកំណើតជាលំដាប់ រហូតដល់ឆ្នាំ២០១៨ មានប្រាក់ចំណូលជាង១៣លានដុល្លារ។ លោកបញ្ជាក់ថា…

កម្ពុជារកចំណូលបានជាង៦១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូជិត៥ម៉ឺនតោន នៅត្រីមាសទី១ ឆ្នាំនេះ

FN ៖ នៅត្រីមាសទី១ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៥ម៉ឺនតោន ទទួលបានចំណូលជាង៦១លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។ របាយការណ៍បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩ បរិមាណបញ្ចេញលក់ជ័រកៅស៊ូសរុបចំនួន ៤៨,១៩២តោន បានកើនឡើងចំនួន៩,០៤៦តោន ស្មើនឹង២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨។ សម្រាប់តម្លៃជ័រកៅស៊ូជាមធ្យម ក្នុងរយៈពេលត្រីមាសទី១ ឆ្នាំ២០១៩នេះ មានតម្លៃ១,២៧៩ដុល្លារក្នុង១តោន តម្លៃនេះបានកើនឡើងចំនួន១៧៩ដុល្លារក្នុង១តោន ស្មើនឹង១២ភាគរយ។ សូមជម្រាបថា កម្ពុជាមានផ្ទៃដីកៅស៊ូ សរុបចំនួន៤៣៦,៣៥៧ហិកតា ដែលក្នុងនោះ មានផ្ទៃដីចៀរជ័រមានចំនួនជាង២០ម៉ឺនហិកតា។ លោក ប៉ុល សុផា អគ្គនាយក នៃ អគ្គនាយកដ្ឋាន កៅស៊ូ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News បានចាត់ទុកតម្លៃជ័រកៅស៊ូពេលបច្ចុប្បន្ននេះ មិនទាន់ល្អសមរម្យនៅឡើយទេ សម្រាប់ឧស្សាហកម្មកៅស៊ូនៅកម្ពុជា តែសម្រាប់កសិករដាំកៅស៊ូលក្ខណៈគ្រួសារវិញ គឺអាចទទួលយកបាន។ លោកអគ្គនាយកបញ្ជាក់ទៀតថា…