កម្ពុជានាំចេញអង្ករជាង១៧ម៉ឺនតោន កើនឡើង៦ភាគរយ នៅត្រីមាសទី១ ឆ្នាំនេះ !

FN ៖ នៅត្រីមាសទី១ ឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករបានចំនួន១៧០,៨២១តោន កើនឡើងចំនួន៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ មានត្រឹមតែ ១៦១,១១៥តោនប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបនាំចេញអង្ករ ដែលបង្ហោះក្នុង Facebook របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តួលេខនេះបញ្ជាក់ថា បើទោះអង្កររបស់កម្ពុជា ត្រូវបានគិតពន្ធពេលនាំចេញទៅអឺរ៉ុបក្តី ក៏ការនាំចេញអង្ករកម្ពុជាមិនស្រុតចុះនោះឡើយ។ ទីផ្សារសំខាន់ៗរបស់កម្ពុជា ក្រៅពីអឺរ៉ុបមានទីផ្សារចិន និងប្រទេសសមាជិកអាស៊ានផងដែរ។ កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីកម្ពុជាត្រូវបង់ពន្ធថ្លៃនាំចេញអង្ករ ទៅកាន់ទីផ្សារអឺរ៉ុប ក៏ដោយក៏ការនាំចេញអង្ករមានការកើនឡើង ដូច្នេះមានន័យថា បើទោះបីអឺរ៉ុបយកពន្ធ ប៉ុន្ដែកម្ពុជានៅតែបន្ដនាំទៅដដែល ហើយមិនមែននាំចេញទៅតែអឺរ៉ុបនោះទេ ពោលអង្ករខ្មែរត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើនផ្សេងទៀត។ សូមជម្រាបថា ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះតទៅ សហគមន៍អឺរ៉ុបចាប់ផ្តើម គិតពន្ធលើការនាំចូលអង្ករកម្ពុជា និងមីយ៉ាន់ម៉ាហើយ សម្រាប់រយៈពេល៣ឆ្នាំជាប់គ្នា ដោយឆ្នាំទី១តម្លៃពន្ធ ១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃពន្ធ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ)…

ព្រឹកថ្ងៃនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសួរសុខទុក្ខ សមាគមតន្ដ្រីសំនៀង ជនពិការ ចំនួន១៣៥គ្រួសារ នៅខណ្ឌព្រែកព្នៅ

FN ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ សមាគមតន្ដ្រីសំនៀង ជនពិការ ចំនួន ១៣៥គ្រួសារ នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតជាប្រធាន, សម្ដេចតែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា​ ករុណា​ គិតគូរ​ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយទីកន្លែងណា មានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា។ លើសពីនោះដើម្បីឆ្លើយតប នឹងបញ្ហាគ្រោះមហន្ដរាយ បញ្ហាសុខភាព ក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស កាកបាទក្រហមកម្ពុជា​ ដែលមាន​សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ គង់ប្រថាប់ជា ព្រះប្រធានកិត្តិយស​ និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​…

ជាង១ឆ្នាំទឹកប្រាក់ជិត ៧លានដុល្លារ ត្រូវបានឧបត្ថម្ភដល់កម្មការិនីពេលសម្រាលកូន

FN ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ទឹកប្រាក់ជិត ៧លានដុល្លារសហរដ្ឋអាមេរិកហើយ ត្រូវបានឧបត្ថម្ភជូនដល់កម្មការិនីពេលពួកគេសម្រាលកូនក្នុងរយៈពេលជាង១ឆ្នាំមកនេះ។ ក្រោយពីបានចុះជួបសំណេះសំណាលជាបន្តបន្ទាប់ជាមួយកម្មករ កម្មការិនីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដាក់ចេញគោលនយោបាយឧបត្ថម្ភថវិកាដល់កម្មការិនីពេលសម្រាលកូន ដើម្បីជួយសម្រាលផលលំបាកនានារបស់ពួកគេ។ សម្តេចតេជោ បានសម្រេចឲ្យឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល សម្រាប់កម្មការិនីសម្រាលកូន១, ៨០ម៉ឺនរៀលសម្រាប់អ្នកសម្រាលកូនភ្លោះ២ និង ១លាន ២សែនរៀល សម្រាប់អ្នកសម្រាលកូនភ្លោះ៣។ ការឧបត្ថម្ភនេះបានចាប់ផ្តើមអនុវត្តន៍ចាប់ពីខែមករា ឆ្នាំ២០១៨។ លោក អ៉ិត សំហេង បានឲ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ មានកម្មការិនីសម្រាលកូនចំនួន ៦៥,០៥៤នាក់ ចំនួនកូន ៦៥,៥៣៤នាក់។ ក្នុងនោះកូនភ្លោះ២ ចំនួន ៩៤០នាក់ និងកូនភ្លោះ៣ ចំនួន ១៥នាក់។ រាជរដ្ឋាភិបាល បានផ្តល់ប្រាក់ឧបត្ថម្ភសរុបចំនួនប្រមាណជិត ៦លាន ៦សែនដុល្លារ។ សម្រាប់ឆ្នាំ២០១៩នេះ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ មានកម្មការិនីសម្រាលកូនជិត ១ម៉ឺន…