​ពលរដ្ឋ ក្នុងស្រុកជើងព្រៃ សាទរយ៉ាងខ្លាំងចំពោះអគ្គិសនីតម្លៃទាបរហូតដល់ទៅ៤.៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ចាប់ពីថ្ងៃទី១ ខែមេសានេះខាងមុខនេះ

FN ៖ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកជើងព្រៃ ខេត្ដកំពង់ចាម បានត្រេកអរយ៉ាងខ្លាំង ពេលដែលដឹងថា ចាប់ពីថ្ងៃទី១ ខែមេសា ខាងមុខនេះ តម្លៃអគ្គិសនី នឹងចុះថោកបំផុត​រហូតដល់ទៅ៤.៨០រយរៀលតែប៉ុណ្ណោះ ក្នុងមួយគីឡូវ៉ាត់ម៉ោង ។ ប្រជាពលរដ្ឋបានឲ្យដឹងថា យើងទាំងអស់គ្នាសប្បាយចិត្ដណាស់ ដែលតម្លៃភ្លើងធ្លាក់ចុះយ៉ាងដូច្នេះ ដោយសព្វថ្ងៃតម្លៃភ្លើង នៅខេត្ដកំពង់ចាមនេះ ក្នុងមួយគីឡូវ៉ាត់ម៉ោង៨រយរៀល ដូចនេះការតម្លៃភ្លើងអគិ្គសនីនេះចុះថោក នឹងជួយសម្រាល ការចំណាយ របស់ពួកយើង មានមួយចំណែកធំផងដែរ។ ព្រមជាមួយគ្នានេះ លោកម៉ា ឈឿន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបញ្ជាក់ថា «ខ្ញុំក៏សប្បាយរីករាយខ្លាំងណាស់ ពេលឃើញប្រជាពលរដ្ឋ រស់នៅបានសុខសាន្ដ និងសប្បាយរីករាយពេលដែលដឹងថា តម្លៃអគ្គិសនី នឹងមានតម្លៃថោក រហូតដល់ទៅ ៤​​​.៨០រយរៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង បើសិនជាប្រើប្រាស់មិនលើស១០គីឡូ ក្នុងមួយខែ ហើយបើប្រជាពលរដ្ឋ ប្រើប្រាស់មិនលើសពី៥០ ក្នុងមួយខែ តម្លៃត្រឹមតែ៦.១០រៀលតែប៉ុណ្ណោះ ដែលនេះជាគោលនយោបាយសំខាន់ៗ សម្រាប់ការអភិវឌ្ឍ ឃុំសង្កាត់ ឆ្នាំ២០១៧-២០២២ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ »។ លោកថ្លែងបែបនេះ…

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖ ភាគីរដ្ឋនិងឯកជន ត្រូវជំរុញការផ្សព្វផ្សាយ និងបង្កើតព្រឹត្តការណ៍ទេសចរណ៍ ដើម្បីទាក់ទាញទេសចរ និងអ្នកវិនិយោគកាន់តែច្រើន

FN ៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ភាគីរដ្ឋ និងឯកជន ត្រូវជំរុញការផ្សព្វផ្សាយនិងបង្កើត ព្រឹត្តការណ៍ទេសចរណ៍ឲ្យកាន់ផុសផុល ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ចូលមកកម្ពុជាកាន់តែច្រើន។ ថ្លែងក្នុងពិធីប្រកាសបើកពិធីបុណ្យទន្លេលើកទី៣ ជាផ្លូវការ នៅខេត្តស្ទឹងត្រែង នាល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្រ្តី បានជំរុញឲ្យមានការផ្សព្វផ្សាយ និងបង្កើតព្រឹត្តការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ពិសេសយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ» និងអំពាវនាវឲ្យ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន និងប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះការអភិវឌ្ឍតំបន់ដងទន្លេ ធ្វើយ៉ាងណាធានាឲ្យបាននូវការអភិវឌ្ឍបៃតងនៅតំបន់នេះ ស្របតាមទស្សនទាន «ស្អាត និងបៃតង»។ លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា «ប្រធានបទបុណ្យទន្លេលើកទី៣នេះ គឺពិតជាស័ក្តិសមបំផុត ព្រោះថាខេត្តស្ទឹងត្រែង គឺជាខេត្តភាគឦសានមួយ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងបរិស្ថានដ៏ស្រស់ស្អាត ប្រកបដោយសក្តានុពលអេកូ-ទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ព្រមទាំងជាច្រកទ្វារអន្តរជាតិយ៉ាងសំខាន់…

​លោក ចម ប្រសិទ្ធ ស្នើ JICA ពិនិត្យលទ្ធភាព ការបង្កើតរោងចក្រផលិតទឹកស្អាត នៅខេត្តស្វាយរៀង

FN ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកADACHI Itsu ប្រធានតំណាងអង្គការ JICA ប្រចាំកម្ពុជា ដែលបាន បញ្ចប់អណត្តិនៅកម្ពុជារយៈពេល២ ឆ្នាំ និងលោក SUGANO Yuichi ប្រធានតំណាងថ្មីប្រចាំកម្ពុជា ព្រមទាំងសហការី នៅទីស្តីការក្រសួង នារសៀលថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៧ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បាន វាយតម្លៃខ្ពស់ចំពោះលោកប្រធានចាស់ ក្នុងកិច្ចសហការដ៏ល្អជាមួយក្រសួង ក្នុងការអនុវត្តគម្រោងនានា ជាពិសេសលើវិស័យទឹកស្អាត គឺប្រទេសជប៉ុន តាមរយៈអង្គការ JICA បានជាប់ឈ្មោះដ៏ល្អនៅកម្ពុជា ។ ជាក់ស្តែងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួល ពានរង្វាន់លើគុណភាពទឹកស្អាតជាបន្តបន្ទាប់ពីស្ថាប័ន វាយតម្លៃអន្តរជាតិនានា ។ លោកបានបន្តថាវិស័យទឹកស្អាត ក្រោមគម្រោង របស់អង្គការ JICA គឺមានវិសាលភាពគ្របដណ្តប់តាមទីប្រជុំជន និងបណ្តាខេត្តសំខាន់ៗមួចំនួន ដូចជា បាត់ដំបង កំពង់ចាម សៀមរាប កំពង់ធំ…