ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ បានមកដល់ភ្នំពេញហើយ, ទទួលស្វាគមន៍ដោយរដ្ឋមន្រ្តីក្រសួងអប់រំ និងកីឡាករជាច្រើននាក់

FN ៖ នៅវេលាម៉ោង៣៖៥៥នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ បានមកដល់ភ្នំពេញហើយ, ដោយមានទទួល ស្វាគមន៍ដោយលោក ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC តំណាងលោករដ្ឋមន្រ្តី ថោង ខុន និងកីឡាករ-កីឡាការិនី ជាច្រើននាក់ផងដែរ។ ការអញ្ជើញមកដល់របស់ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ មានការរៀបចំក្បួនដង្ហែរម៉ូតូធំចំនួន ១២គ្រឿង ដើម្បីទទួលស្វាគមន៍ ម្ចាស់មេដាយមាសកីឡាប៉េតង់ ពិភពលោក World Championship Petaque 2017។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ការរៀបចំក្បួនម៉ូតូកិត្តិយស១២គ្រឿង គឺជាអនុសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីលើកទឹកចិត្តជាពិសេស សម្រាប់អត្តពលិកដណ្ដើមបាន​មេដាយមាស​ថ្នាក់ពិភពលោក។ លើសពីនេះសម្ដេចតេជោ ហ៊ុន សែន ក៏នឹងអនុញ្ញាតឲ្យកីឡាការិនី…

ប្រមុខក្រសួងទេសចរណ៍៖ ឱកាសចូលឆ្នាំខ្មែរនេះ ភ្ញៀវទេសចរដើរកម្សាន្តទូទាំងប្រទេស ជាង៤លាននាក់ ចាយលុយអស់២០០លានដុល្លារ

FN ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៧នេះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចេញដើរកម្សាន្តនៅទូទាំងប្រទេស មានចំនួនជាង៤លាននាក់ ដោយបានចំណាយលុយអស់​ប្រមាណ២០០លានដុល្លារអាមេរិក នេះបើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះ។ លោករដ្ឋមន្រ្តីបានថ្លែងយ៉ាងដូច្នេះថា «ឱកាសចូលឆ្នាំខ្មែរនេះ ភ្ញៀវទេសចរដែលបានដើរកម្សាន្តទូទាំងប្រទេសមានចំនួន ៤,១៨៩,៧៥១នាក់ កើន៣៣.៦% និងទេសចរអន្តរជាតិ ៦៥,៦៩៤នាក់ កើន៦.៦% ចំណាយលុយអស់ប្រមាណ ២០០លានដុល្លារអាមេរិក»។ បើតាមក្រសួងទេសចរណ៍ ភ្ញៀវទេសចរដែលចេញទស្សនានៅទូទាំងប្រទេស រួមមាន៖ * រាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ១៤៥,០០៣នាក់។ * ខេត្តសៀមរាប និងខេត្តជុំវិញ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ១,៨៧៤,៦២៧នាក់។ * ខេត្តជាប់សមុទ្រ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៣៨៩,០៥២នាក់។ * ខេត្តភាគខាងជើង ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ២៤០,២២៩នាក់។ * ខេត្តបាត់ដំបង និងខេត្តជុំវិញ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៥៣៦,២៩១នាក់។ * ខេត្តផ្សេងទៀតទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ១,០៧០,២៤៣នាក់៕

​ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប

FN ៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកព្រឹត្តិការណ៍​អង្គរសង្រ្កាន្តអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅលើទឹកដីអង្គរដ៏ល្បាញល្បី។ ព្រឹត្តិការណ៍បើកអង្គរសង្រ្កាន្តនេះ ធ្វើឡើងនៅក្បែរប្រាសាទបាយ័ន «អង្គរសង្រ្កាន្តជារបស់យើងទាំងអស់គ្នា» ដែលនឹងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ​ពីមន្រ្តីជាន់ខ្ពស់ និងប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តែងការរីករាយយ៉ាងខ្លាំង ដែលបានអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត លើកទី៥ ខេត្តសៀមរាបនេះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀបចំអង្គរសង្រ្កាន្ត រយៈពេល៥ឆ្នាំកន្លងទៅ ប្រកបដោយជោគជ័យដ៏ត្រចេះត្រចង់ សម្រាប់កូនខ្មែរទាំងអស់គ្នា។ * សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកស្តាយចំពោះការទទួលមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន, ព្រោះកន្លងមក សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមលើកិច្ចការអង្គរសង្គ្រាន្តយ៉ាងច្រើន និងបានបន្សល់ទុកស្នាដៃនៅអង្គរសង្ក្រាន្ត…