ក្រសួងសេដ្ឋកិច្ច បង្ហាញរបាយការណ៍ ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយថវិកាឆ្នាំ២០១៨, ភាពតានតឹងនៅឧបទ្វីបកូរ៉េ បានក្លាយទៅជាហានិភ័យលើវិស័យសេដ្ឋកិច្ចពិភពលោក

FN ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវេទិកាសាធារណៈស្តីពី ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយថវិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ននានា របស់រដ្ឋដៃគូរអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និងគ្រឹះស្ថានឧត្តមសិក្សា សង្គមស៊ីវិល ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់។ វេទិការនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧។ លោក វង្សី វិស្សុត បានថ្លែងថា គោលបំណងនៃការរៀបចំវេទិកាសាធារណៈ ស្តីពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយថវិកា ឆ្នាំ២០១៨ គឺដើម្បីធ្វើការចែករំលែកនូវព័ត៌មាន ដល់តួអង្គពាក់ព័ន្ធទាំងអស់ បានជ្រាប និងស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ របស់ប្រទេសក្នុងពេលបច្ចុប្បន្ន និងទស្សនវិស័យទៅថ្ងៃមុខ ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន នៅរយៈកាល៤ឆ្នាំ កន្លងមក របស់រាជរដ្ឋាភិបាលនីតិកាលទី៥។ ការរៀបចំវេទិកាសាធារណៈនេះ ក៏មានគោលបំណងប្រមូលផ្តុំធាតុចូល និងព័ត៌មានត្រឡប់ពីតួអង្គពាក់ព័ន្ធទាំងអស់ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំថវិកា ឆ្នាំ២០១៨ ដែលនឹងត្រូវវេចខ្ចប់នៅចុងឆ្នាំ ឱ្យមានលក្ខណៈកាន់តែល្អប្រសើរ ដើម្បីបម្រើឱ្យគោលដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនៅក្នុងក្របខ័ណ្ឌ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ…

សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ពិធីប្រារព្ធខួបទី១០ ទិវាអតីតយុទ្ធជនកម្ពុជា

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។ បងប្អូនអតីតយុទ្ធជនទាំងអស់ជាទីមេត្រី។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខ្ញុំសូមសំដែងនូវសេចក្ដីរីក រាយ និងអបអរសាទរក្នុងទិវាខួបលើក​ ១០ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ដែលត្រូវបានប្រារព្ធឡើង យ៉ាងអធិកអធមនាពេលនេះ។ ទិវានេះ ពិតជាមានអត្ថន័យជ្រាលជ្រៅសម្រាប់ប្រជាជាតិខ្មែរ ដើម្បីសំដែង នូវការអរគុណចំពោះបងប្អូនអតីតយុទ្ធជន និងបងប្អូនវីរអ្នកស្នេហាជាតិយើង ដែលបានបូជាសាច់ស្រស់​ឈាមស្រស់ ពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជានកម្ពុជាយើងនៅគ្រប់​ដំណាក់កាល។ ក្នុងឱកាសជាប្រវត្តិសាស្រ្តនេះ ខ្ញុំសូមលម្អោនកាយគោរពចំពោះវិញ្ញាណក្ខន្ធបងប្អូនអតីតយុទ្ធជន ដែល បានធ្វើពលីកម្ម ដើម្បីបុព្វហេតុរំដោះជាតិ រំដោះអាយុជីវិត រំដោះសិទ្ធិសេរីភាព ការពារជាតិមាតុភូមិ ជាទី សេ្នហារបស់យើង និងសូមផ្ដាំផ្ញើការសាកសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់លំដាប់ ថ្នាក់ ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តមក្នុងបុព្វហេតុជាតិមាតុភូមិនៅទូទាំងប្រទេស និងកំ ពុងបេសកកម្មថែរក្សាសន្ដិភាព ក្នុងគោលដៅមនុស្សធម៌ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ រហូតចប់] សំដែងនូវទុក្ខក្រៀមក្រំក្នុងការបាត់បង់ឯកឧត្តម មាស ក្រូច និងទាហាន ៤ នាក់ នៅអាហ្វ្រិកកណ្ដាល ជាមួយនឹងការរីកររាយរបស់យើងនៅថ្ងៃនេះ…

កម្ពុជា-ចិន ដាក់ផែនការ៥ឆ្នាំ រួមគ្នាស្រាវជ្រាវ និងអភិរក្សរុក្ខជាតិឱសថ ដើម្បីកែច្នៃជាឱសថព្យាបាលសុខភាព នៅជំហានក្រោយៗ

FN ៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្ត នៃក្រសួងសុខាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយសួនរុក្ខជាតិឱសថបុរាណ ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន រួមគ្នាអនុវត្តកិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំ ដើម្បីចែករំលែកព័ត៌មាន ស្រាវជ្រាវបច្ចេកទេស និងអភិរក្សធនធានឱសថ ដែលមានលើដែនដីកម្ពុជា សំដៅរៀបចំមូលដ្ឋានមួយក្នុងការធ្វើទំនើបកម្មរុក្ខជាតិទាំងនោះ កែច្នៃទៅជាឱសថព្យាបាលសុខភាព នៅជំហានក្រោយៗទៀត។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោក លី ហ្គ័រជាន អគ្គនាយកនៃគណៈកម្មការផែនការគ្រួសារ និងសុខភាព នៃខេត្តក្វាងស៊ី នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ។ កិច្ចព្រមព្រៀងនេះ បង្កើតឡើងក្នុងគោលបំណងចំនួន ៣ចំណុច រួមមាន៖ ១៖ បង្កើតយន្តការកិច្ចសហប្រតិបត្តិការ ដើម្បីចែករំលែកព័ត៌មានរុក្ខជាតិឱសថ បច្ចេកទេសស្រាវជ្រាវ និងអភិវឌ្ឍធនធានរុក្ខជាតិឱសថ និងសេវាផ្ដល់ព័ត៌មាន។ ២៖ ស្វែងរកវិធីបង្កើតយន្តការកិច្ចសហប្រតិបត្តិការគម្រោងរវាងប្រទេសទាំង២ ក្នុងវិស័យវេជ្ជសាស្រ្តបុរាណ ដូចជាការស្រាវជ្រាវអំពីធនធានមនុស្សរុក្ខជាតិឱសថ ការស្រាវជ្រាវ និងចងក្រងចំណេះដឹងស្ដីពី វេជ្ជសាស្រ្តបុរាណ ការកែលំអហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្តបុរាណ និងគម្រោងពាក់ព័ន្ធផ្សេងទៀត។ ៣៖ ស្ថាបនាមូលដ្ឋានការពារធនធានឱសថក្នុងប្រទេសកម្ពុជា ដូចជា ឧទ្យានឱសថថ្នាក់ជាតិ ការអភិរក្សរុក្ខជាតិឱសថ ជាដើម។ រដ្ឋមន្ត្រីម៉ម…