គ.ជ.ប ចេញសេចក្តីជូនដំណឹង បញ្ជាក់ពីឯកសារផ្លូវការ របស់ប្រជាពលរដ្ឋ សម្រាប់យកទៅប្រើប្រាស់ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០១ ខែមិថុនានេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដើម្បីបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ ពីឯកសារផ្លូវការរបស់ពួកគាត់ សម្រាប់យកទៅប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដែលនឹងចូលមកដល់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ គ.ជ.ប បានឲ្យដឹងថា ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោត ដើម្បីបោះឆ្នោតប្រជាពលរដ្ឋត្រូវ៖ * មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការឆ្នាំ២០១៦។ * មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ * ប្រជាពលរដ្ឋ ត្រូវចងចាំថា ឯកសារដែលត្រូវយកទៅបោះឆ្នោត មានតែ០២ (ពីរ) ប្រភេទប៉ុណ្ណោះគឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ * ប្រជាពលរដ្ឋ ត្រូវចងចាំថា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតគ្រាន់តែជាឯកសារ ជំនួយសម្រាប់ងាយស្រួល រកទីតាំងការិយាល័យបោះ​ឆ្នោត និងរកឈ្មោះក្នុងបញ្ជីបោះឆ្នោត តែប៉ុណ្ណោះ។ * ប្រជាពលរដ្ឋ ត្រូវចងចាំថា បង្កាន់ដៃចុះឈ្មោះបោះឆ្នោត មិនអាចប្រើប្រាស់ក្នុងការបោះឆ្នោតបានទេ។ * ករណីប្រជាពលរដ្ឋមកបោះឆ្នោត មិនបានយកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត…

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យគណបក្សនយោបាយទាំងអស់ បង្ហាញមុខបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់

FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរនោះ បានអំពាវនាវដល់ គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឲ្យបង្ហាញមុខបេក្ខភាពក្រុមប្រឹក្សា ឃុំ សង្កាត់ របស់ខ្លួនជូនប្រជាពលរដ្ឋជាម្ចាស់ ដើម្បីពួកគាត់ពិចារណាបោះឆ្នោតជូន។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook នៅថ្ងៃព្រហស្បត្តិ៍ ទី១ ខែមិថុនា ឆ្នាំ២០១៧នេះថា គណបក្សនយោ បាយខ្លះមិនទាន់ហ៊ានបង្ហាញមុខបេក្ខជនឈរឈ្មោះឲ្យប្រជាជនបានស្គាល់នៅឡើយ ខណៈបេក្ខជនរបស់គណបក្សនយោបាយខ្លះ បានបោះបង់ចោលបក្សទៅចូលរួមជាមួយបក្សនយោបាយផ្សេងរួចទៅហើយ។ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «បើបងប្អូនមិនស្គាល់បេក្ខជនឈរឈ្មោះ តើបងប្អូនបោះឆ្នោតជូនរបៀបណា? ព្រោះអ្នកទាំងនេះ ត្រូវនៅជាមួយបងប្អូនរយៈពេល៥ឆ្នាំ ប្រសិនគេជាប់ឆ្នោត។ យើងសង្ឃឹមថា គណបក្សនយោបាយទាំងអស់នឹងបង្ហាញមុខ បេក្ខជនឈរឈ្មោះ ឲ្យប្រជាជនបានស្គាល់ ដើម្បីងាយស្រួលដល់ការសម្រេចចិត្តរបស់ប្រជាជនក្នុងការបោះឆ្នោតជូន»។ សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា គណបក្សប្រជាជនកម្ពុជា បានបង្ហាញមុខបេក្ខជន បេក្ខនារី តាំងពីថ្ងៃបើកយុទ្ធនាការ ឃោសនាបោះឆ្នោតមកម្ល៉េះ។ សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា ដ៏មានឥទ្ធិពលសង្ឃឹមថា បេក្ខជន បេក្ខនារី…

គ.ជ.ប៖ រយៈពេល១៣ថ្ងៃ​ នៃដំណើរការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា

FN ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មាន​ ដោយបានបញ្ជាក់ថា រយៈពេល១៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ នៃដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ សកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ បានប្រព្រឹត្តទៅដោយរលូន សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សាឡើយ។ គ.ជ.ប បានបញ្ជាក់ទៀតថា ក្នុងដំណើរការឃោសនាបោះឆ្នោតនេះ មានតែគណបក្សនយោបាយចំនួន២ប៉ុណ្ណោះ ដែលធ្វើសកម្មភាពឃោសនា និងហែក្បូនឃោសនាទ្រង់ទ្រាយធំ ដែលធ្វើសកម្មភាពនៅទូទាំង២៥ រាជធានីខេត្តជារៀងរាល់ថ្ងៃ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ខណៈគណបក្សនយោបាយចំនួន១០ទៀត បានធ្វើសកម្មភាពហែក្បូន នៅតាមបណ្តាឃុំ សង្កាត់ក្នុងរាជធានី-ខេត្ត ដែលខ្លួនបានចុះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត។ គ.ជ.ប បានឲ្យដឹងទៀតថា «ជាទូទៅក្នុងរយៈពេល១៣ថ្ងៃកន្លងមកនេះ ស្ថានភាពសន្តិសុខ សុវត្ថិភាព ក្នុងការធ្វើសកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយមានភាពល្អប្រសើរ ប៉ុន្តែមានករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់២នាក់ ក្នុងពេលឃោសនាបោះឆ្នោត»។ ដោយសម្រាប់ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង…