មន្រ្តីជាន់ខ្ពស់​ ក្រសួងអប់រំ អះអាង​ថា ការវិនិយោគវិស័យអប់រំ លើកុមារតូចៗ ពិតជាមានសារសំខាន់ណាស់

FN ៖​ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើង​ថា ការវិយោគវិស័យអប់រំចំពោះកុមារតូចៗ ពិតជាមានសារសំខាន់ណាស់​ ក្នុងការបណ្តុះគំនិតច្នៃប្រឌិតជូនពួកគេ ដើម្បីក្លាយជាមនុស្សដឹកនាំបន្តវេន ប្រកបដោយប្រសិទ្ធិភាព និងការរីកចម្រើន។ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ​ បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រកំរិតមតេយ្យអន្តរជាតិ នៃសាលារៀនអន្តរជាតិទ្រូវីសិនកម្ពុជា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ​២០១៧​នេះថា «​​ការវិនិយោគលើវិស័យអប់រំមតេយ្យសិក្សាជូនដល់កុមារតូច រហូត ដល់ធម្យមសិក្សា ពិតជាមានសារសំខាន់ណាស់ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ វិស័យអប់​រំ​នៅប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន និងសម្រេចគោលដៅចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានយកវិស័យអប់រំ ជាវិស័យអត្ថិភាព»។ លោកស្រីបន្ថែមថា ក្នុងចំណោមនោះ ការចូលរួមការវិយោគការអប់រំពីសំណាក់សាលារៀនឯកជន លើមតេយ្យសិក្សាជូនដល់កុមារតូច នឹងធ្វើឲ្យពួកគេក្លាយជាអ្នកដឹកនាំ ប្រទេសបន្តវេន ឲ្យមានការលូតលាស់ជាទ្វេរឡើង ហើយបើមិនយកចិត្តទុកដាក់ថែទាំទំពាំងដែលទើបនឹងដុះទេ ធ្វើឲ្យឬស្សីនោះលូតលាស់មិនបានល្អ ព្រមទាំងធ្វើឲ្យឬស្សីនោះពុកគ្មានយកទៅប្រើការកើតឡើយ។ យ៉ាងណាមិញ រដ្ឋលេខាធិការក្រសួងរូបនេះ​ថា ការមិនបណ្តុះគំនិតឆ្លៃប្រឌិត មិនផ្តល់អាហារូបត្ថម្ភ និងមិនផ្តល់បរិយាកាសការអប់រំជូនពួកគេតាំងពីតូច តាមគោលការណ៍ទេ ធ្វើឲ្យ​ពូកគេមិនមានការលូតលាស់ទៅលើប្រាជ្ញាស្មារតី បានល្អប្រសើរឡើយ ដូច្នេះអ្វីដែលមានការចូលរួមពីសំណាក់ សាលា​ឯកជនមានសាលារៀនអន្តរជាតិទ្រូវីសិនកម្ពុជាដើម ដែលបានអភិវឌ្ឍន៍ និងការអប់រំមតេយ្យសិក្សា ជូនកុមារតូចនាពេលនេះពិតជាមានសារសំខាន់ ដើម្បីឲ្យពួកគេបានត្រៀមកាយ…

ក្រោយបញ្ចប់សួរសុខទុក្ខពលរដ្ឋ នៅសហគមន៍អន្លង់គងថ្មី អភិបាលរាជធានីភ្នំពេញ បន្ដចុះពិនិត្យ​ការរស់នៅផ្ទាល់​របស់ពលរដ្ឋ នៅសហគ​មន៍ទួលសំបូរ

FN ៖ ក្រោយបញ្ចប់ការចុះសួរសុខទុក្ខ លើការរស់នៅផ្ទាល់របស់ប្រជាពលរដ្ឋ នៅសហគមន៍អន្លង់គងថ្មីរួចមកនោះនៅព្រឹកថ្ងៃ ដដែលនេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តដឹកនាំមន្ដ្រីក្រោមឱវាទ ចុះទៅពិនិត្យការរស់នៅដោយផ្ទាល់របស់ពលរដ្ឋ​នៅសហគមន៍ទួលសំបូរ ស្ថិតនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ការចុះសួរសុខទុក្ខនេះលោក ឃួង ស្រេង​ ក៏មានការអមដំណើរដោយលោកអភិបាលរងរាជធានីភ្នំពេញ, លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ប្រធានមន្ទីរសាធារណការ លោក សាំ ពិសិដ្ឋ និងមន្ដ្រីជំនាញជាច្រើនរូបទៀតផងដែរ។ដំណើរចុះពិនិត្យនេះ ក្នុងគោលបំណងដើម្បីចុះស្វែងរកទុក្ខលំបាក ការប្រកបរបររកស៊ីប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋសហគមន៍ ហើយប្រសិនមានការលំបាកណាមួយ លោកអភិបាលរាជធានីភ្នំពេញ នឹងចាត់ឲ្យមន្ដ្រីជំនាញដោះស្រាយជូនពលរដ្ឋភ្លាមៗ  ហើយប្រសិនការងារណាដែលមិនអាចដោះស្រាយបានភ្លាម គឺត្រូវមានវិធានការណាមួយសមស្រប សម្រាប់ដោះស្រាយផងដែរ។នៅឯសហគមន៍អន្លង់គងថ្មី ​លោក ឃួង ស្រេង ក៏បានចាត់ឲ្យមន្ដ្រីជំនាញសិក្សាពីការដាក់ប្រព័ន្ធលូដើម្បីរំដោះទឹកចេញនៅពេលមានភ្លៀង មកម្ដងៗ ព្រោះថាកាលពីពេលកន្លងទៅ ឲ្យតែមានភ្លៀងធ្លាក់តំបន់ខ្លះតែងតែរងការលេចលង់ ដែលកត្តាទាំងនេះធ្វើការប្រជាពលរដ្ឋ សហគមន៍នេះ មានការលំបាកក្នុងការរស់នៅ និងប្រកបរបររកស៊ីប្រចាំថ្ងៃ។សូមជម្រាបថា ចាប់តាំងពីលោក ឃួង ស្រេង ឡើងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ មកគេហាក់សង្កេតឃើញថា លោកបាន និងកំពុងតែបង្កើនសកម្មភាពចុះជួបផ្ទាល់ជាមួយពលរដ្ឋ ដើម្បីស្វែងរកពីសុខទុក្ខ ក្នុងការរស់នៅ និងស្វែងរកដំណោះស្រាយល្អដល់ពលរដ្ឋ…

លោក នេត សាវឿន​ ​កែសម្រួលសមាសភាពក្រុមការងារ​ CPP ស្រុកកញ្ជ្រៀច និងជំរុញឲ្យអាជ្ញាធរ​បម្រើសេវាសាធារណៈជូន ពលរដ្ឋឲ្យបានកាន់តែល្អ

FN ៖ លោក នេត សាវឿន សមាជិកគណៈ​អចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រកាសកែសម្រូលសមាសភាព ក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកកញ្ជ្រៀច ដើម្បីបង្កើនប្រសិទ្ធិភាពការងារ។ ថ្លែងក្នុងឱកាសនោះ លោក នេត សាវឿន​ ក៏បានជំរុញឲ្យក្រុមការងារ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើយ៉ាងណាបង្កើនការយកចិត្ត ទុកដាក់ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែមានល្អបន្ថែមទៀត ហើយជៀសវាងការថ្នាំងថ្នាក់ ជាមួយពលរដ្ឋ និងត្រូវកែអត្តឥរិយាបទឆ្គាំឆ្គងកន្លងមក។ ​បើតាមលោក នេត សាវឿន ​ការកែសម្រួលសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជ្រៀច គឺដើម្បីប្រសិទ្ធភាពការងារ ឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតសកល ឆ្នាំ២០១៨ខាងមុខនេះ ហើយលោកថា ក្រុមការងារឃុំ ភូមិត្រូវធ្វើបច្ចុប្បន្នភាព សមាជិកបក្ស គ្រួសារបក្ស ក្រុមបក្សឲ្យបានជាក់លាក់ត្រូវមានបញ្ជីស្នាមច្បាស់លាស់។​ បន្ថែមពីនេះ ប្រធានក្រុមការងាររូបនេះ បានណែនាំឲ្យ សមាជិកបក្សត្រូវផ្សព្វផ្សាយគោលនយោបាយបក្ស ក៏ដូចជាសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា​បានកសាង ហើយប្រាប់ពលរដ្ឋមិនត្រូវជឿតាមការសន្យាខ្យល់របស់គណបក្ស មួយចំនួននោះទេ។…