ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករជាង ២ម៉ឺននាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង

FN​ ៖ នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោ ជិតប្រមាណ ២២,៣៥៨នាក់ មកពីរោងចក្រសហគ្រាចំនួន២៤ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ជំនួបសំណេះ សំណាល នឹងធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតថេន (MANHATTAN) ក្នុងក្រុងបាវិត។ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានជួបកម្មករ និយោជិតនៅក្នុងក្រុងបាវិត នេះ ចំនួន៣ដងរួចមកហើយ។ លើកទី១ នៅឆ្នាំ២០០៥ លើកទី២ និងទី៣ នៅឆ្នាំ២០១៨។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករជាង ២ម៉ឺននាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ច ពិសេសចំនួន ៩កន្លែង ផ្តល់ការងារជាង ៨ម៉ឺននាក់ ហើយទំហំនាំចេញរបស់ខេត្តស្វាយរៀង…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករជិត២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

FN ៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយកម្មករ និយោ ជិតប្រមាណ ១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣។ ជំនួបសំណេះ សំណាល នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករជិត២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៖ សម្តេចតេជោ ហ៊ុន សែន ទម្លាយថា អវត្តមានសម្តេចជាសាធារណៈប៉ុន្មាន ថ្ងៃនេះ គឺកំដរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិនិត្យសុខភាព។ សម្តេចតេជោ ហ៊ុន សែន ណែនាំលោក ឆៃ ស៊ីណារិទ្ធ តាមដានអ្នកខុមមិនប្រមាថសម្តេច។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំឱ្យមានប្រាក់សោធននិវត្តន៍សម្រាង់កម្មករ កម្មការិនី មិនមែនជារឿងចៃដន្យនោះឡើយ តែជាការគិតគូរគ្រប់ជ្រុងជ្រោយរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រារព្ធខួប ៤៦ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ

FN ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះគឺជារយៈពេល ៤៦ឆ្នាំ ហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូប បានរួម គ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការ គាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជ សាសន៍ ដ៏ឃោរ ឃៅ របស់ខ្មែរ ប៉ុល ពត និងបក្ខពួក។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹក ដល់ថ្ងៃនៃដំណើរ ចេញតស៊ូកាលពី៤៦ឆ្នាំមុន។ ពិធីនៅឆ្នាំនេះរៀបចំឡើងនៅក្រសួងការ ពារជាតិ មិនមានរៀបចំនៅទីតាំងនៃការផ្តើមដំណើរតស៊ូតំបន់ X16 ក្នុងឃុំ ទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំដូចឆ្នាំកន្លងទៅនោះឡើយ។ សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជារយៈពេលគម្រប់៤៦ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ…