កម្ពុជា-ប្រ៊ុយណេ ចុះកិច្ចព្រមព្រៀង ជៀសវាងការយកពន្ធត្រួតគ្នា និងបង្ការការកឹបកេងបន្លំពន្ធពាក់ព័ន្ធ លើប្រាក់ចំណូល

FN ៖ រាជរដ្ឋាភិបាលកម្ពុជា និងប្រ៊ុយណេ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងការជៀសវាង ការយកពន្ធត្រួតគ្នា និងការបង្ការ ការកឹបកេងបន្លំពន្ធពាក់ព័ន្ធលើប្រាក់ចំណូល។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក ប៉ិន ងឺរ៉ាន់ កាសមៀរហាន់ ពិន ប៉ិនងឺរ៉ាន់ ហាជី មូហាំម៉ាត់ តាហៀរ ឯកអគ្គ​រាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសប្រ៊ុយណេ ដារូបសាឡឹមប្រចាំកម្ពុជា តំណាងរដ្ឋាភិបាលប្រ៊ុយណេ។ កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងទី៣ ដែលកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសដៃគូ បន្ទាប់ពីរដ្ឋាភិបាលនៃសាធារណរដ្ឋសឹង្ហបុរី និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចព្រមព្រៀងនេះ ផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជា ហត្ថលេខីលើកិច្ចការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឱ្យប្រាកដប្រជា ក្នុងការកំណត់សិទ្ធិ នៃការយកពន្ធដែលជាមូលដ្ឋានសំខាន់សម្រាប់ ទាក់ទាញវិនិយោគបរទេសដោយផ្ទាល់, លំហូរមូលធន, ការផ្ទេរ បច្ចេកវិទ្យា និងជំនាញពីបរទេស, ការការពារនិវាសនជនពីប្រព្រឹត្តកម្មមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងពន្ធ និងការការពារចំណូលពន្ធ…

នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់ឲ្យបណ្ដាអង្គភាពទ័ពទាំងអស់នៅខេត្តព្រះវិហារ ត្រូវត្រៀមកម្លាំងជួយសង្គ្រោះពលរដ្ឋ និងគ្រួសារទ័ពពេលរងគ្រោះដោយទឹកជំនន់

FN ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ បានប្រាប់ឲ្យបណ្ដាអង្គភាពទ័ពទាំងអស់នៅសមរភូមិទិស ក្នុងខេត្តព្រះវិហារ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះពលរដ្ឋ និងគ្រួសារទ័ព ក្រែងរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ។ ថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ក្នុងឱកាសអមដំណើរដោយ នាយ​ឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង ចុះ​​ពិនិត្យមើល ស្ថានភាពទឹកជំនន់នៅស្រុកអន្លង់វែង ត្រពាំងប្រាសាទ និងភូមិគ្រួសារទ័ព ដែលរងគ្រោះដោយទឹកជំនន់ នៅសមរភូមិទិសព្រះវិហារ​។ សូមជម្រាបថា ស្ថានភាពទឹកជំនន់នៅខេត្តខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ទឹកស្ទឹងសែនមានកំពស់១៣,០០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន ដែលមានត្រឹម១១,៥០ម៉ែត្រ បើប្រៀបធៀបកាលពីថ្ងៃម្សិលមិញ កើនឡើង០,១៤ម៉ែត្រ។ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅតំបន់ទំនាបកណ្ដាល មានរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ដែលខ្យល់កន្ដ្រាក់មានល្បឿនពី ១២-១៤ម៉ែត្រ ក្នុងមួយវិនាទី។…

ទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល៖ ក្នុងមួយឆ្នាំៗរាជរដ្ឋាភិបាលចំណាយលុយ ជិត២០០លានដុល្លារ សម្រាប់ថែទាំ និងជួសជុលផ្លួវថ្នល់នៅកម្ពុជា

FN ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំៗ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់ជិត២០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ធ្វើការថែទាំ និងជួសជុលផ្លូវថ្នល់ ហើយការចំណាយទឹកប្រាក់ច្រើនបែបនេះ ក៏ដោយសារតែកម្ពុជាមានផ្លូវថ្នល់ច្រើន។ ការបញ្ជាក់បែបនេះ របស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក្នុងឱកាសអញ្ជើញបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(សាខាភ្នំពេញថ្មី) ដែលស្ថិតនៅ តាមបណ្តោយ ផ្លូវ១៩២៨ ឧកញ៉ាម៉ុងរិទ្ធី ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា «ការជួសជុលថែទាំផ្លូវក្នុងមួយឆ្នាំៗ យើងប្រើថវិកាជិត២០០លានដុល្លារសហរដ្ឋអាមេរិក ដោយសារផ្លូវយើងវាច្រើន ពីដើមតិចតែឥឡូវផ្លូវច្រើនទៅៗ ដូច្នេះយើងត្រូវថែទាំច្រើនទៅៗ»។ ក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ក្រីក៏បានអំពាវនាវទៅម្ចាស់យានយន្តទាំងអស់ដែលដឹកលើសចំណុះ មេត្តាជួយថែទាំផ្លូវជាតិ ហើយកុំដឹកទំនិញហួសកំណត់ខុសពីច្បាប់ ដែលបានកំណត់ កត្តាទាំងនេះហើយដែលធ្វើឲ្យផ្លួវ ឆាប់រិចរិល ឆាប់ខូច ដែលធ្វើឲ្យខាតបង់ថវិការជាតិផងដែរ៕