ក្រសួងមហាផ្ទៃ ប្រកាសអះអាងថា រហូតដល់ពេលនេះគ្មានករណីចាប់ក្មេងណាមួយទេ, ក្រសួងសង្ស័យថា មានការចាត់តាំងដើម្បីផ្សព្វផ្សាយភូតកុហក អំពីករណីចាប់ក្មេង ធ្វើឱ្យមានភាពវឹកវរនៅកម្ពុជា

FN ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះថា បន្ទាប់ពីធ្វើការស្រាវជ្រាវមួយរយៈ រហូតដល់ពេលនេះ មិនមានករណីចាប់ក្មេងណាមួយកើតឡើងនៅក្នុងប្រទេសកម្ពុជានោះទេ ហើយថា ក្រសួងមហាផ្ទៃកំពុងសង្ស័យថា មានក្រុមចាត់តាំងណាមួយកំពុងធ្វើការផ្សព្វផ្សាយភូតកុហកកាន់តែច្រើន អំពីករណីចាប់ក្មេង ដែលធ្វើឱ្យមានភាពវឹកវរ នៅក្នុងប្រទេសកម្ពុជា។ ការអះអាងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពី មានការព្យាយាមផ្សព្វផ្សាយ ជាបន្តបន្ទាប់នូវករណីចាប់ក្មេង នៅលើបណ្តាញសង្គម Facebook ដោយពួកគេអះអាងថា បានកើតឡើងនៅក្នុងប្រទេសកម្ពុជា​ ប៉ុន្តែបន្ទាប់ស្រាវជ្រាវរួច គឺពុំមានករណីបែបនេះ កើតឡើងនោះទេ។ លោក ខៀវ សុភ័គ បានបញ្ជាក់ឱ្យដឹងថា ក្រសួងមហាផ្ទៃ ពេលនេះក៏កំពុងបើកការស៊ើបអង្កេតចំពោះក្រុមចាត់តាំងទាំងនោះ ដោយសារតែការផ្សព្វផ្សាយ របស់ពួកគេបែបនេះ គឺមានចេតនាធ្វើឱ្យមហាជន និងប្រជាពលរដ្ឋ​យល់ច្រឡំថា ក្រសួងមានសមត្ថកិច្ចរបស់កម្ពុជា អសមត្ថភាពក្នុងការដោះស្រាយ ករណីនេះ។ លោក ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាក់ស្តែងដូចជាករណីព្រឹកមិញ នៅកំពង់សោម ដែលមានការបង្ហោះថា មានការវះពោះក្មេងដល់ជាក់ស្តែង អត់មានទេ ហើយករណីនេះ…

រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចកំណត់យកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦

FN ៖​ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន​ សែន បានចេញសេចក្តីសម្រេចកំណត់យកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា, នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរជូន ឧបនាយរដ្ឋមន្រ្តី ទៀ បាញ់ ដែលទើបគោរមងារ «សម្តេចវិជ័យសេនា» ពីព្រះមហាក្សត្រ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានផ្ញើសារលិខិតអបអរសាទរជូនដល់ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក្នុងឱកាសដែលព្រះមហាក្សត្រ បានប្រោសប្រទាន គោរមងារជា «សម្តេចពិជ័យសេនា ទៀ បាញ់»។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «សម្តេចពិជ័យសេនា គឺជាឥស្សរជនមួយរូប ដែលបានរួមដំណើរជាមួយខ្ញុំ និងថ្នាក់ដឹកនាំផ្សេងទៀត រយៈពេល៤០ឆ្នាំមកហើយ ដោយសហការគ្នាដោះស្រាយរាល់ការងារលំបាក ពិសេសសម្តេចគឺជាប្រតិបត្តិករដ៏មានសមត្ថភាព និងស្មោះត្រង់ក្នុងការអនុវត្តន៍នយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពការងារបង្រួបបង្រួមជាតិ ការឯកភាពទឹកដី និងអភិវឌ្ឍន៍ប្រទេសជាតិរហូតដល់សព្វថ្ងៃ»។