ទំហំពាណិជ្ជកម្មកម្ពុជា-ថៃកើនដល់ជិត១០ពាន់លានដុល្លារ, កម្ពុជានាំចេញទៅថៃបានជាង២ពាន់លានដុល្លារ កើនជិត២០០ភាគរយ នៅឆ្នាំ២០១៩

FN ៖ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ដែលជាប្រទេសភូមិផងរបងតែមួយ បានកើនឡើងជិតដល់១០ពាន់លានដុល្លារហើយ នៅឆ្នាំ២០១៩កន្លងទៅនេះ ខណៈប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ចង់ឃើញទំនាក់ទំនងពាណិជ្ជកម្មនេះ កើនឡើង១៥ពាន់លានដុល្លារ។ យោងតាមរបាយការណ៍ផ្លូវការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីស្ថានទូតថៃប្រចាំកម្ពុជា បានបញ្ជាក់ថា នៅឆ្នាំ២០១៩កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ជាង៩.៤១ពាន់លានដុល្លារអាមេរិក កើនឡើង១២ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន៨.៣៨ពាន់លានដុល្លារអាមេរិក។ ទំហំពាណិជ្ជកម្មជាង៩.៤១ពាន់លានដុល្លារនេះ ក្នុងនោះមានថៃនាំចូលមកម្ពុជាចំនួន៧.១៤ពាន់លានដុល្លារ ធ្លាក់ចុះ៦ភាគរយ ដែលឆ្នាំ២០១៨ មានដល់៧.៦១ពាន់លានដុល្លារ និងកម្ពុជានាំចេញទៅប្រទេសថៃ មានជាង២.២ពាន់លានដុល្លារ កើនឡើង១៩៥ភាគយ ដែលឆ្នាំ២០១៨ មានតែ៧៦៨លានដុល្លារប៉ុណ្ណោះ។ សូមបញ្ជាក់ថា ផលិតផល ដែលកម្ពុជា នាំចេញទៅថៃ ភាគច្រើនជាកសិផល រួមមានដូចជា ពោត ដំឡូងមី សណ្តែក ជាដើម ខណៈប្រទេសថៃនាំចូលមក កម្ពុជាវិញ មានដូចជា គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិច ប្រេងឥន្ធនៈ សំភារៈសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង សម្រាប់ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា…

ក្រសួងពាណិជ្ជកម្ម៖ កម្ពុជានាំចេញស្វាយជិត ៦ម៉ឺនតោន នៅឆ្នាំមុន

FN ៖ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កម្ពុជាបាននាំចេញស្វាយជិត៦ម៉ឺនតោន កាលពីឆ្នាំ២០១៩។ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យឆ្លាស់វេនក្រសួងពាណិជ្ជកម្ម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្លែស្វាយ យើងនាំបានក្នុងឆ្នាំ២០១៩ គឺជាង៥ម៉ឺន៨ពាន់តោន (៥៨,១៦២.១៦តោន) ដែលនាំទៅកាន់ប្រទេសវៀតណាម ថៃ សិង្ហបូរី បារាំង រុស្ស៉ី និងចិន»។ បើតាមន្ត្រីជាន់ខ្ពស់រូបនេះ កម្ពុជាយើងមានទីផ្សារប្រទេសចិន អឺរ៉ុប អាស៊ាន និងមានទីផ្សារមួយចំនួនទៀត មានថៃ វៀតណាម ម៉ាឡេស៉ី ជប៉ុន បារាំងជាដើម។ លោកថ្លែងថា កម្ពុជាយើងក៏មានទីផ្សារសំខាន់ដូចជា អង់គ្លេស ណូវែលហ្សេឡង់ ឆែក ប៊ែលហ្សិក អូស្ត្រាលី ស្វីស កាណាដា កាហ្សាក់ស្តង់ និងរុស្ស៉ីផងដែរ។ លោក ប៉ែន សុវិជាតិ បានឲ្យដឹងផងដែរថា សម្រាប់ផ្លែស្វាយ ការនាំចេញខ្លះធ្វើដោយផ្ទាល់ ហើយការនាំចេញខ្លះធ្វើដោយប្រទេសជិតខាង។ ការនាំចេញស្វាយនេះទៀតសោត បើពេលខ្លះយើងមិនអាចនាំចេញស្រស់បាន តែយើងធ្វើជាដំណាប់ស្វាយ ដើម្បីនាំចេញវិញ។ លោកបន្ថែមថា នៅថ្ងៃអនាគតប្រទេសកម្ពុជា…

ខែដំបូង ឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសជាង២២ម៉ឺននាក់ ចូលទស្សនាអង្គរ បានចំណូលចូលជាតិជាង១០លានដុល្លារ

FN ៖ គ្រឹះស្ថានអង្គរបានឲ្យដឹងថា នៅខែមករា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសចំនួន២២២,៥៦១នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានចំណូលចូលថវិកាជាតិចំនួន ១០,៥៤៧,៣៣២ដុល្លារអាមេរិក។ បើតាមសេចក្ដីប្រកាស់ព័ត៌មានរបស់គ្រឹះស្ថានអង្គរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកុម្ភៈនេះបានបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំ សម្រាប់ខែមករា ឆ្នាំ២០២០ មានការថយចុះ ១៧.៨៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ សម្រាប់ចំណូលក៏មានការថយចុះ ១៤.៨១%។ សូមជម្រាបថា នៅឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេស២,២០៥,៦៩៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចំនួននេះបានថមថយជិត១៥ភាគរយបើធៀបនឹងឆ្នាំ២០១៨។ តាមរយៈការលក់បណ្ណជូនភ្ញៀវអន្តរជាតិជាង២លាននាក់នេះ រាជរដ្ឋាភិបាលទទួលបានចំណូល សរុប៩៩,០៨៨,៨៩៤ដុល្លារអាមេរិក៕