សម្តេចតេជោ ហ៊ុន សែន៖ អបអរសាទរខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលនាំមកនូវសន្តិភាពសម្រាប់កកម្ពុជា, សូមថែរក្សាសន្តិភាព ដើម្បីកកម្ពុជាកាន់តែអភិវឌ្ឍន និងរីកចំរើន

FN ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ ជាខួបលើកទី២៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការអបអរសាទរ និងបានលើកឡើងថា កិច្ចព្រមព្រៀងនេះ បាននាំមកនូវសន្តិភាព សម្រាប់ទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈ Facebook របស់សម្តេចបានថ្លែងនូវការដឹងគុណ ចំពោះព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូលះបង់ និងបូជាគ្រប់យ៉ាង ដើម្បីឯករាជ្យជាតិ និងសន្តិភាពជាតិខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថ្ងៃនេះ គឺជាខួបលើកទី២៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៧) ដែលបាននាំមកនូវសន្តិភាពសម្រាប់កម្ពុជា។ ពិតប្រាកដណាស់ គឺយើងចងចាំ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូលះបង់ និងបូជាគ្រប់យ៉ាង ដើម្បីឯករាជ្យជាតិ និងសន្តិភាពជាតិខ្មែរ»។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងទៀតថា…

សម្តេចតេជោ ហ៊ុន សែន៖ សេចក្តីថ្លែងការណ៍របស់អាមេរិកហាក់ប្រមាថមើលងាយចំពោះវិញ្ញាណក្ខន្ធ មើលងាយចំពោះជីវិតប្រជាពលរដ្ឋកម្ពុជាពេកហើយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានហៅគ្រាប់បែកគីមីរបស់ខ្លួន នៅខេត្តស្វាយរៀង ទៅជាឧស្ម័នបង្ហូរទឹកភ្នែក។ សម្តេចតេជោចាត់ទុកសេចក្តីថ្លែងការណ៍នេះថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។ ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន ទៅលើស្ថានទូតអាមេរិក បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ និយោជិតជាង៤ពាន់នាក់ នៅមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជាការសង្វេគចិត្តខ្លាំងណាស់ចំពោះសេចក្តីថ្លែងការណ៍នេះ។ សម្តេចប្រមុខរាជរដ្ឋាភិបាលថែមទាំងចំអកឲ្យសហរដ្ឋអាមេរិក ដោយឲ្យស្ថានទូតអាមេរិកនាំគ្នាទៅលេងកម្សាន្តនៅតំបន់នោះ ឬអាចយកដីនៅទីនោះមកធ្វើជាជីដាំដំណាំនៅក្នុងស្ថានទូតរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យ៉ាងដូច្នេះ «វាជាការសង្វេគចិត្តខ្លាំងណាស់នៅពេលដែលសហរដ្ឋអាមេរិកចាត់ទុកថា គ្រាប់បែកគីមីនៅឯស្វាយរៀង មកជាឧស្ម័នបង្ហូរទឹកភ្នែក ព្រះជាម្ចាស់អើយអាមេរិកអីក៏ចិត្តធម៌ម្ល៉េះ មកធ្វើសង្រ្គាមនៅឥណ្ឌូចិន ដឹកមកនូវឧស្ម័នបង្ហូរទឹកភ្នែក។ តើឧស្ម័នបង្ហូរទឹកភ្នែកនេះ គេយកមកសម្រាប់បង្រ្កាបមនុស្សនៅក្នុងព្រៃឬ? កោតតែអាចនិយាយទៅរួច សង្ឃឹមថា ទូតអាមេរិកនឹងនាំគ្នាទៅទស្សនកិច្ចលេងកម្សាន្តនៅទីកន្លែងនោះ រាប់ទាំង PEACECORP របស់អាមេរិកដែលកំពុងនៅស្រុកខ្មែរនេះ ដែលទើបអស់វីហ្សា (ទិដ្ឋាការ) ហើយទើបផ្តល់វីហ្សាឲ្យ៣ខែបន្តទៀត គួរទៅលេងកន្លែងណុង»។ សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា…

នាយឧត្តមសេនីយ៍ ប៉ុល សារឿន: កងយោធពលខេមរភូមិន្ទ ប្រឆាំងដាច់ខាត និងមិនបណ្តោយឲ្យក្រុមជ្រុលនិយមណាមួយ ឬនរណាម្នាក់មកបំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជនកម្ពុជាបានឡើយ

FN ៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ ប្តេជ្ញាដាច់ខាតការពាររាល់វិធានការនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសេចក្តីសម្រេចចិត្តរបស់ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ដែលបម្រើនូវឧត្តមប្រយោជន៍ជាតិ នាំមកនូវសុខសន្តិភាព និងឈរលើវិថីការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៣ និងបើកវគ្គបន្តជំនាន់ទី២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនមិត្តភាពកម្ពុជាឥណ្ឌូនេស៊ី (ក្រាំងចេក) នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។ នាយឧត្តមសេនីយ៍ បានបន្តថា កងយោធពលខេមរភូមិន្ទ មានភារកិច្ចចម្បងបំផុតក្នុងការថែរក្សានូវមនុញ្ញផល និងកេរិ៍ដំណែលដ៏វិសាលនៃសន្តិភាព ដើម្បីការអភិវឌ្ឍសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ កងយោធពលខេមរភូមិន្ទ ប្រឆាំងដាច់ខាត និងមិនបណ្តោយឲ្យក្រុមជ្រុលនិយមណាមួយ ឬនរណាម្នាក់មកបំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជនកម្ពុជាបានឡើយ។ កងយោធពលខេមរភូមិន្ទ បាននិងកំពុងត្រៀមអនុវត្តសកម្មភាពនិងចំណាត់ការគ្រប់យ៉ាងជាមួយកម្លាំងពេញលេញ ដើម្បីប្រឆាំងរាល់ការបង្កហេតុ ដើម្បីថែរក្សាសន្តិភាពជាតិ។ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានផ្តល់អនុសាសន៍ ដល់កម្មសិក្សាការីវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៣ ក៏ដូចសិក្ខាកាមវគ្គបន្តជំនាន់ទី២៤ ត្រូវលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ដាច់ខាតចំពោះជាតិ គោរពឲ្យបានម៉ឺងម៉ាត់រាល់បញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ប្រគល់ជូន។ ត្រូវបន្តស្វ័យសិក្សា គោរពវិន័យ…