សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា ចាប់លេខរៀងបានទី២០ ជាលេខងាយស្រួលចំណាំ ដល់ពលរដ្ឋទូទាំងប្រទេស!

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការចាប់បានលំដាប់លេខរៀង ទី២០ របស់គណបក្សប្រជាជនកម្ពុជា នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦ ជាលេខរៀងល្អ ដែលងាយស្រួលចំណាំ ដល់ពលរដ្ឋទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបងប្អូនជនរួមជាតិ និងយុវជនយុវនារី ព្រមទាំងកម្មករកម្មការនី ដែលមានជំនឿជឿជាក់ គាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ទាំងក្នុងអណត្តិមុនៗ និងនៅក្នុងអណត្តិនេះ ដែលមានលេខរៀងទី២០។ សម្តេចតេជោ ហ៊ុន សែន បានសសេរក្នុង Facebook យ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦។ នៅព្រឹកមិញនេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការចាប់លេខរៀង គណបក្សនយោបាយទាំង២០ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា…

លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោត សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦

FN ៖ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង របស់គណបក្សនយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ បានបញ្ចប់ហើយ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ។ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង របស់គណបក្សនយោបាយនេះ រៀបចំឡើងដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) ហើយការចាប់លេខរៀងលើសន្លឹកឆ្នោតនេះ ដោយសម្ដេចព្រះសង្ឃរាជទាំង២គណៈ។ ជាលទ្ធផលនៃលំដាប់លេខរៀងនៃគណបក្សនយោបាយ នៅលើសន្លឹកឆ្នោតរួមមាន៖ លេខ១ បានទៅលើគណបក្ស «គណបក្សខ្មែររួបរួមជាតិ» លេខ២ ​បានទៅលើគណបក្ស «គណបក្សមាតុភូមិយើង» លេខ៣ ​បានទៅលើគណបក្ស «គណបក្សពន្លឺថ្មី» លេខ៤ ​បានទៅលើគណបក្ស «សញ្ជាតិកម្ពុជា» លេខ៥ ​បានទៅលើគណបក្ស «ខ្មែរក្រោក» លេខ៦ ​បានទៅលើគណបក្ស «សំបុកឃ្មុំ» លេខ៧ ​បានទៅលើគណបក្ស «ប្រជាធិបតេយ្យមូលដ្ឋាន» លេខ៨ ​បានទៅលើគណបក្ស «ខ្មែរសាធារណរដ្ឋប្រជាធិបតេយ្យ» លេខ៩ ​បានទៅលើគណបក្ស «រស្មីខេមរា» លេខ១០ ​បានទៅលើគណបក្ស «សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ» លេខ១១…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីពិសារអាហារស្រាយបួសរ៉ាម៉ាឌនលើកទី ៥

លោកឧកញ៉ា សុខ គឹមរី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា លោកជំទាវ ម៉ាឡា តាឡឹបណា អតីតរដ្ឋមន្ត្រីវប្បធម៌ យុវជន និងកីឡា សាធារណរដ្ឋឥស្លាម … និងជាតំ​ណាងឯកឧត្តម បណ្ឌិត យូសុះ អាល់អូសេមិន អគ្គលេខាធិការ នៃអង្គការសហប្រតិបត្តិការឥស្លាម OIC ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី បងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយបន្ទាប់ពីឆ្នាំមុន ដែលយើងបានជួបគ្នានៅទីនេះ ហើយឆ្នាំនេះក៏ជាឆ្នាំមួយដែល យើងបានជួបជុំគ្នាសាជាថ្មីបន្តម្ដងទៀត មុននឹងឈានទៅដល់ដំណាក់កាលថ្មីមួយ ដែលយើងត្រូវនឹងមានការរៀបចំរាជរដ្ឋាភិបាលថ្មី បន្ទាប់ពីការបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។ ខ្ញុំពិតជាមានការសប្បាយរីករាយ ដោយសារតែយើងមានការជួបជុំគ្នានៅទីនេះ ហើយថ្ងៃនេះមានតំណាង នៃអង្គការសហប្រតិបត្តិការឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ហើយក៏មានវត្តមាន នៃបណ្ដាមិត្តភក្កិ ដែលបានអញ្ជើញពីបណ្ដាប្រទេសនានា និងសូមសំដែងនូវការស្វាគមន៍ផងដែរ ចំពោះឯកឧត្តមអគ្គរដ្ឋទូតអគ្គរាជទូត​ ឯកឧត្តមលោក លោកជំទាវ អគ្គរដ្ឋទូត អគ្គរាជទូត ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។…