រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់នូវគោលការណ៍ណែនាំ ស្តីពីប្រព័ន្ធផែនការតាមដាន និងវាយតម្លៃកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង

FN ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៣ ខែកក្កដានេះ បានអញ្ជើញជាអតិបតីក្នុងការប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់នូវគោលការណ៍ណែនាំ ស្តីពីប្រព័ន្ធផែនការតាមដាន និងវាយតម្លៃ ដែលរៀបចំដោយក្រុមការងារកែទម្រង់ហិរញ្ញវត្ថុ សាធារណៈរបស់ក្រសួងសហការជាមួយនាយកដ្ឋានផែនការ និងស្ថិតិ។ កម្មវិធីនេះធ្វើឡើងក្នុង គោលបំណងផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់គោលការណ៍ ណែនាំសំដៅបង្កើនប្រសិទ្ធភាព អនុវត្តកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ព្រមទាំងជួយជំរុញឱ្យមានអភិបាលកិច្ចល្អ និងតម្លាភាពក្នុងការគ្រប់គ្រងថវិកាជាតិ ពិសេសការចំណាយ ដែលនឹងត្រូវកែលម្អគ្រប់គ្រង និងគណនេយ្យភាពឱ្យមានលក្ខណៈស្តង់ដារ ក្នុងការប្រើប្រាស់នូវធនធានថវិកាទាំងចរន្ត និងមូលធនប្រកបដោយប្រសិទ្ធភាព។ លោករដ្ឋមន្រ្តី វេង សាខុន បានលើកឡើងថា កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ជាគោលនយោបាយផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើធាតុចូល និងមជ្ឈការទៅជាសមិទ្ធកម្ម និងវិមជ្ឈការ។ ប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើលទ្ធផល ឬសមិទ្ធកម្មនេះជា ប្រព័ន្ធផ្សារភ្ជាប់ការវិភាគ ថវិកាទៅនឹងសកម្មភាព ដែលជាតម្រូវការជាក់ស្តែង និងក្នុងក្របខ័ណ្ឌកម្មវិធីច្បាស់លាស់ ឆ្លើយតបនឹងគោលបំណងគោលនយោបាយអាទិភាពរបស់ក្រសួង ដើម្បីធានាថា ថវិកាពិតជាដើរតួនាទីសំខាន់ និងជាឧបករណ៍នៃគោលនយោបាយ របស់រាជរដ្ឋាភិបាល ប្រកបដោយភាពស័ក្តិសិទ្ធ និងប្រសិទ្ធភាពពិតប្រាកដមែន។ ក្នុងនោះលោករដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីកែទម្រង់ហិរញ្ញវត្ថុសាធារណៈនេះ…

សម្តេចតេជោ ហ៊ុន សែន៖ គ្មានការផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនវិនិយោគ នៅបឹងយក្សឡោមទេ និងសុំទាត់ចោលទាំងស្រុង នូវការវិនិយោគឯកជន លើបឹងធម្មជាតិដ៏សំខាន់នេះ

FN​​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកក្កដានេះ បានប្រតិកម្មចំពោះព័ត៌មានដែលចុះផ្សាយថា រាជរដ្ឋាភិបាលនឹងដាក់បឹងយក្សឡោម ទៅឲ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ ដោយសម្តេចប្រកាសទាត់ចោលទាំងស្រុង នូវព័ត៌មានមិនពិតនេះ។ ការចេញមកទាត់ចោលព័ត៌មាននេះ បន្ទាប់ពីកាសែតរស្មីកម្ពុជា បានសរសេរ និងចេញផ្សាយនៅព្រឹកនេះថា «រដ្ឋាភិបាលនឹងដាក់បឹងយក្សឡោម ទៅឱ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ»។ សម្តេចតេជោបានបញ្ជាក់តាមរយៈ Facebook យ៉ាងដូច្នេះថា «ព្រឹកនេះ ខ្ញុំបានមើលសារព័ត៌មានរស្មីកម្ពុជាដែលបានសរសេរថា រដ្ឋាភិបាលនឹងដាក់បឹងយក្សឡោម ទៅឱ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ។ តើអ្នកណាបង្កើតរឿងបែបនេះ ឡើងដើម្បីអ្វី?។ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសុំទាត់ចោលទាំងស្រុង នូវការវិនិយោគឯកជនណាមួយមកលើបឹង ធម្មជាតិដ៏សំខាន់នេះ ទោះក្រុមហ៊ុននោះមកពីប្រទេសណាក៏ដោយ»។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨កន្លងមកនេះ បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង «បឹងយក្សឡោម» ដែលមានផ្ទៃដីសរុប២២៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។ អនុក្រឹត្យនេះ មានគោលបំណងដូចជា៖ ១៖ ដើម្បីធានាឲ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ ព្រមទាំងធានាឲ្យមានការ…

គ.ជ.ប អំពាវនាវឱ្យអាជ្ញាធរទាំងអស់ ប្រកាន់ជំហរអព្យាក្រឹត្យ សម្រាប់បក្សនយោបាយនីមួយៗ ស្របពេលការឃោសនា ជិតចូលមកដល់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីអំពាវនាវមួយ ឱ្យអាជ្ញាធរដែនដីទាំងអស់ ប្រកាន់ជំហរអព្យាក្រឹត្យ ឥតលម្អៀង ក្នុងសកម្មភាពការងាររបស់ខ្លួន ដើម្បីឱ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្តកម្មវិធី និងការហែក្បួនឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយស្មើភាព៕