លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦

FN ៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសហើយ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងនោះគណបក្សប្រជាជនកម្ពុជា មានសំឡេងនាំមុខលើសលប់ នៅគ្រប់បណ្តាមណ្ឌលរាជធានី ខេត្ត។ តួលេខចុងក្រោយ ដែលបង្ហាញក្នុងលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត ដែលផ្សព្វផ្សាយនៅព្រឹកនេះ បានឱ្យដឹងថា ចំនួនអ្នកចូលរួមបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួនរហូតដល់ ៦,៩៥៦,៩០០នាក់ ដែលស្មើនឹង ៨៣.០២ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីទាំងអស់។ សម្រាប់លទ្ធផលបណ្តោះអាសន្ននេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបានទទួលសំឡេងគាំទ្រច្រើនលើសលប់រហូតដល់ ៤,៨៨៩,១១៣សំឡេង ចំណែកគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រ ៣៧៤,៥១០សំឡេង, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ទទួលបានសំឡេង ៣០៩,៣៦៤សំឡេង។ តពីក្រោយនេះ គឺគណបក្សឆន្ទៈខ្មែររបស់កូនប្រុសលោកគង់ គាំ ដែលមានចំនួន ២១២,៨៦៩សំឡេង។ ទោះជាយ៉ាងនេះក្តី ក្នុងការប្រកាសលទ្ធផលបណ្តោះអាសន្ននេះ មិនទាន់ឃើញមានការបង្ហាញចំនួនអាសនៈនៅក្នុងរដ្ឋសភា ដែលគណបក្សនីមួយៗទទួលបាននៅឡើយទេ។ ប៉ុន្តែបើតាមការគណនាតាមរូបមន្ត ដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនោះ គឺតាមរយៈសំឡេងដ៏ច្រើនលើសលប់នេះ គណបក្សប្រជាជនកម្ពុជា អាចនឹងទទួលបានអាសនៈទាំងអស់ចំនួន១២៥…

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន ​រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់២,៦៧១គ្រួសារ នៅស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ

FN ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសៅរ៍១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ២,៦៧១គ្រួសារ ដែលរស់នៅភូមិចំនួន​១០​ នៃឃុំកំពង់ទ្រាស​ និងឃុំកោះពីរ​ នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។​ ការចុះសួរសុខទុក្ខនេះ បានធ្វើឡើងនៅទួលសុវត្ថិភាពចំការគរ ដែលស្ថិតនៅក្នុងភូមិទី៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ។ ជាមួយនឹងការចែកអំណោយជូន ប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ចំនួន​ ២,៦៧១គ្រួសារ​ខាងលើនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា​ ខេត្តត្បូងឃ្មុំ​ ​នូវ​ស្បៀង​ និងសម្ភារប្រើប្រាស់​ចំនួន ១,៣៦៦គ្រួសារ សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះនៅ​ ឃុំព្រែកអាជី​ (មាន​៦ភូមិ)​ ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ។ គ្រួសារនីមួយៗទទួលបាន​៖ អង្ករ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១…

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ អំពីលទ្ធផលសវនាការ ជំនុំជម្រះសំណុំរឿង យុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ អំពីលទ្ធផលនៃសវនាការ ជំនុំជម្រះសំណុំរឿងយុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង ដោយក្នុងនោះក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប បានសម្រេចតម្កល់ការផាកពិន័យ១០លានរៀល ទៅលើឈ្មោះ​ជា ជីវ (អតីតតំណាងរាស្រ្ត) ប៉ុន្តែបន្ធូរបន្ថយការផាកពិន័យចំពោះបុគ្គល២រូប និងលើកលែងការផាកពិន័យចំពោះបុគ្គល២រូបផ្សេងផងដែរ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៨ ខែសីហានេះបានឱ្យដឹងថា បន្ទាប់ពីបញ្ចប់សវនាការនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប បានធ្វើការសម្រេចដូចតទៅ៖ ១៖ ឈ្មោះ ជា ជាវ ដែលជាអតីតតំណាងរាស្រ្ត របស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវផាកពិន័យ១០លានរៀលដដែល ២៖ ឈ្មោះ ថោង សារឿន និង ឈ្មោះ គ្រុយ គឹមសាំង ត្រូវបានបន្ធូរបន្ថយការផាកពិន័យពី១០លានរៀល មកនៅត្រឹម៥លានរៀល ៣៖ ចំណែកឈ្មោះ ម៉ាង ឈុន និងឈ្មោះ ពៅ តាំង ត្រូវបានលើកលែងការផាកពិន័យ។ ទោះជាយ៉ាងណា…