សម្តេចតេជោ ហ៊ុន សែន ដាក់សំណើទៅប្រធាន គ.ជ.ប សុំទទួលស្គាល់បេក្ខជនជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រ ដែលត្រូវជំនួសកៅអីអ្នកតំណាងរាស្ត្រ ដែលសុំលាលែងមកបំពេញការងារ ក្នុងរាជរដ្ឋាភិបាល

FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីស្នើសុំឲ្យ គ.ជ.ប មេត្តាទទួលស្គាល់បេក្ខជនជាប់ឆ្នោតអ្នកតំណាងរាស្ត្រ ត្រូវចូលជំនួសកៅអីអ្នកតំណាងរាស្ត្រ ដែលបានសុំលាលែង មកបំពេញការងារក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។

ថ្នាក់ដឹកនាំខេត្តខ្វាងស៊ី ផ្តល់អង្ករផ្កាម្លិះតម្លៃ១លានដុល្លារ ដល់សម្តេចតេជោ ហ៊ុន សែន ជួយជនរងគ្រោះទឹកជំនន់

FN ៖ លោក លូ ស៊ីនសឺ លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី បានផ្តល់អង្ករផ្កាម្លិះតម្លៃប្រមាណ ១លានដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះធម្មជាតិទឹកជំនន់។ ការផ្តល់នេះបានធ្វើឡើងក្នុងពេលដែលលោក លូ ស៊ីនសឺ អញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ទីកន្លែងសម្តេចតេជោ អញ្ជើញចូលរួមតាំងពីព័រណ៍ចិន-អាស៊ាន លើកទី១៥ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយ និងអរគុណនូវសមានចិត្តរបស់រដ្ឋាភិបាល និងប្រជាជនខេត្តក្វាងស៊ី ចំពោះអំណោយជាអង្ករតម្លៃ១លានដុល្លារនេះ។ សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចនឹងយកអង្ករទាំងនេះ ជូនកាកបាទក្រហមកម្ពុជា ដើម្បីធ្វើសកម្មភាពមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់ក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនោះ លោក លូ ស៊ីនសឺ ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលតែងបានអញ្ជើញចូលរួមការតាំងពិព័រណ៍ចិន-អាស៊ាន នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដែលមកដល់ពេលនេះមានចំនួន១១លើកមកហើយ។ លោក លូ…

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដាក់ឲ្យលោក កឹម សុខា ស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន គឺដោយសារបញ្ហាសុខភាព

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រាប់និស្សិតខ្មែរ ដែលសិក្សានៅក្រុងណាននីង ខេត្តក្វាស៊ីង ប្រទេសចិនថា ការដាក់ឲ្យលោក កឹម សុខា ស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន នៅថ្ងៃនេះគឺដោយសារបញ្ហាសុខភាព។ សម្តេចតេជោ ហ៊ុន សែន បានអះអាងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយនឹងនិស្សិតខ្មែរជាង២០០នាក់ ក្នុងឱកាសដែលសម្តេចអញ្ជើញទៅចូលរួមការតាំង ពិព័រណ៍នៅក្នុងទីក្រុងនេះ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។ ក្នុងឱកាសសំណេះសំណាលនោះ សម្តេចបានលើកឡើង ទាក់ទិនទៅនឹងការដាក់ពិរុទ្ធជន កឹម សុខា ឲ្យនៅក្រៅឃុំដែលធ្វើឡើងកាលពីព្រឹកព្រលឹមថ្ងៃទី១០ កញ្ញា ដោយសារហេតុផលសុខភាពរបស់ លោក កឹម សុខា។ ជាមួយនឹងការថ្លែងបែបនោះដែរ សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា ការនៅក្រៅឃុំរបស់ពិរុទ្ធជន កឹម សុខា គឺស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់តុលាការ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបពីលិខិតរបស់ពិរុទ្ធជន កឹម សុខា ក្នុងការសុំការជួយអន្តរាគមន៍ពីស្ថាប័នក្រសួងមហាផ្ទៃ ក្នុងជួយការពារសុខសុវត្តិភាពចំពោះរូបលោក…