ប្រកាសពន្យារពេលប្រឡងបាក់ឌុបពីថ្ងៃទី២១-២២ ខែធ្នូ ទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩

FN ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានជូនដំណឹងពីការពន្យារពេល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ប្រឡងបាក់ឌុប) ដែលគ្រោងរៀបចំនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ ទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១វិញ។ សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា សម្រាប់កាលបរិច្ឆេទច្បាស់លាស់ នៃការប្រឡង ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ។ សូមបញ្ជាក់ថា ការប្រកាសពន្យាពេលប្រឡងបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០១៩-២០២០នេះ ក៏ដោយសារកម្ពុជាផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ជាធ្វើឲ្យមានអ្នកឆ្លងជាបន្ដបន្ទាប់៕

ក្រសួងការងារ ប្រកាសអំពីការឈប់សម្រាកបុណ្យដែលមានប្រាក់ឈ្នួល សម្រាប់ឆ្នាំ២០២១

FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញប្រកាសអំពីការឈប់សម្រាកដែលមានប្រាក់ឈ្នួល សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ។ នៅឆ្នាំ២០២១ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករ និយោជិត ឈប់សម្រាកបុណ្យ៕

ក្រសួងសុខាភិបាល សម្រេចអនុញ្ញាតឲ្យផ្សារទំនើប AEON I បើកដំណើរឡើងវិញចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ

FN ៖ យោងតាមគោលការណ៍ឯកភាពពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះក្រសួងសុខាភិបាល សូមប្រកាសតាមបណ្តាញព័ត៌មាន Fresh News ជូនសាធារណជនជ្រាបថា ក្រសួងសម្រេចអនុញ្ញាតឲ្យផ្សារទំនើប AEON I បើកឡើងវិញ ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ ក្រោយពិនិត្យសំណាកមនុស្ស៣២០១នាក់អវិជ្ជមានកូវីដ១៩ទាំងអស់។ នេះបើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងបញ្ជាក់ប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច។ លោកស្រី យក់ សម្បត្តិ បានបន្ថែមថា ការអនុញ្ញាតបើកដំណើរការផ្សារទំនើប AEON I ឡើងវិញ ក្រោយបានបិទបណ្តោះអាសន្នរយៈពេល៣ថ្ងៃ ក្រសួងសុខាភិបាលក៏បានពិភាក្សាជាមួយសាលារាជធានីភ្នំពេញ ក៏ដូចជាមានការស្នើសុំពីម្ចាស់ផ្សារទំនើបអ៉ីអន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រសួងគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សុំគោលការណ៍បើកដំណើរឡើងវិញ ដើម្បីជាផ្តល់ឱកាសឲ្យអាជីវករទាំងអស់ អាចដំណើរការអាជីវកម្មរបស់ខ្លួន ដោយអនុវត្តតាមវិធានសុខាភិបាលជាកំហិត ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ។ សូមជំរាបថា កាលថ្ងៃទី២៨…