បុណ្យសមុទ្រថ្ងៃទី១ នៅខេត្តកោះកុង មានភ្ញៀវទេសចរចូលរួមកម្សាន្ដ ប្រមាណ៦ម៉ឺននាក់ ខណៈសន្ដិសុខ និងសណ្ដាប់ធ្នាប់ ត្រូវបានរៀបចំយ៉ាងល្អប្រសើរ

FN ៖ របាយការណ៍របស់នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ប្រធានគណៈកម្មការការពារ បានឲ្យដឹងថា ថ្ងៃទី១ នៃពិធីបុណ្យសមុទ្រ សភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់មានភាពល្អប្រសើរ ក្នុងនោះមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកចូលរួមកម្សាន្ដសប្បាយលើក្រោម ប្រមាណ៦ម៉ឺននាក់។ របាយការណ៍ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ បញ្ជាក់ថា ស្ថិតិចំនួនភ្ញៀវទេសចរ និងសន្ដិសុខសណ្ដាប់ធ្នាប់នេះ គិតចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី១៤ ដល់ថ្ងៃម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ខណៈគ្រប់គោលដៅទាំងអស់ ត្រូវបានសមត្ថកិច្ចទទួលខុសត្រូវការពារ និងរៀបចំសណ្ដាប់ធ្នាប់ប្រកបដោយការយកចិត្ដទុកដាក់ខ្ពស់។ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ក៏បានឲ្យដឹងថា សម្រាប់ការងារអន្ដរាគមន៍ និងជួយសង្គ្រោះវិញ សមត្ថកិច្ចបានជួយសង្គ្រោះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ចំនួន១៨៤នាក់ និងបានចុះអប់រំផ្សព្វផ្សាយ អំពីវិធីបង្ការ ពន្លត់អគ្គិភ័យ និងចែកខិតប័ណ្ណផងដែរ។ សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២នេះ បានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីរួមខេត្តកោះកុង ហើយនៅល្ងាចថ្ងៃនេះ សម្ដេចតេជោ…

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកជាផ្លូវការពិធីបុណ្យសមុទ្រលើកទី៧ ក្នុងខេត្តកោះកុង

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីបើកដំណើរការជាផ្លូវការ នូវពិធីបុណ្យសមុទ្រលើកទី៧ នៅក្នុងខេត្តកោះកុង។ ក្នុងពិធីដ៏អធិកអធមនេះ ក៏មានការអញ្ជើញចូលរួមពីប្រធានក្លឹបឆ្នេរស្អាតលើពិភពលោក ព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលមកពីតាមក្រសួងស្ថាប័ន ដោយមានការបង្ហាញជូនផ្ទាំងទស្សនីយភាពសិល្បៈយ៉ាងសម្បូរបែបផងដែរ។ ពិធីបុណ្យសមុទ្រលើកទី៧ ជុំទីពីរនៅក្នុងខេត្តកោះកុងឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមដោយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងភរិយា មានសេចក្តីសោមនស្សរីករាយជាខ្លាំង​ ដែលបានចូលរួមបើកពិធីបុណ្យសមុទ្រជាលើកទី៧ នៅក្នុងខេត្តកោះកុង។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចូលរួមពិធីបុណ្យសមុទ្រជាយន្តការត្រួតពិនិត្យពីវឌ្ឍនភាពនៃខេត្តដែលជាម្ចាស់ផ្ទះបុណ្យសមុទ្រ និងជាការរំលឹកដាស់តឿនចំពោះអ្នកទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់មូលដ្ឋាន។ * សម្តេចតេជោ ហ៊ុន…

កម្ពុជាសុខចិត្តបោះបង់លុយពាន់លានដុល្លារពីការជីករ៉ែទីតាញ៉ូមនៅជីផាត ដើម្បីការពារបរិស្ថាន ផ្ទុយពីប្រទេសបារាំង

FN ៖ កម្ពុជាអាចទទួលបានចំណូលប្រមាណជា ២២ពាន់លានដុល្លារអាមេរិកពីការជីករ៉ែទីតាញ៉ូម​ នៅរមណីយដ្ឋានជីផាត ក្នុងស្រុកជីផាត ខេត្តកោះកុង ដើម្បីការពារនូវបរិស្ថាន។ ចំណុចនេះផ្ទុយពីប្រទេសបារាំង ដែលសុខចិត្តបោះបង់ចោលបញ្ហាបរិស្ថាន ហើយជីកយករ៉ែទីតាញ៉ូមជំនួសវិញ។ ជាថ្មីម្តងទៀតក្នុងជំនួបពិភាក្សាការងារជាមួយលោក ប្រ៊ូយណូ បូដាដ (Bruno Bodard) អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងខេត្តកោះកុង ទីដែលប្រារព្ធពិធីបុណ្យសមុទ្រលើកទី៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្ពុជាមិនអនុញ្ញាតឲ្យមានការជីករ៉ែទីតាញ៉ូមនៅរមណីយដ្ឋានជីផាត ក្នុងស្រុកជីផាត ខេត្តកោះកុងនោះឡើយ បើទោះបីការជីករ៉ែនេះអាចឲ្យកម្ពុជាទទួលបានចំណូលរហូតដល់ ២២ពាន់លានដុល្លារអាមេរិកក៏ដោយនោះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំណូលពីការជីករ៉ែទីតាញ៉ូមនេះ អាចធ្វើឲ្យកម្ពុជាអភិវឌ្ឍន៍ប្រទេសដោយមិនបានខ្ចីថវិកាពីបរទេសនោះឡើយ ប៉ុន្តែសម្តេចមិនអនុញ្ញាតនោះឡើយព្រោះវាធ្វើហិនហោចព្រៃឈើតំបន់នោះ ហើយអាចធ្វើឲ្យប៉ះពាល់ដល់ទឹកសមុទ្រថែមទៀតផង។ លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដកស្រង់ប្រសាសន៍សម្តេចតេជោមកប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា «សម្តេចបានមានប្រសាសន៍ថា នៅជីផាតនេះ គោលនយោបាយរបស់យើងច្បាស់លាស់ ហើយដាច់ខាត គឺមិនឲ្យជីករ៉ែទីតាញ៉ូមនេះទេ ព្រោះត្រូវបំផ្លាញព្រៃអស់ពីរម៉ឺនហិកតា ហើយពេលយករ៉ែទៅ គឺទឹកភ្លៀងមកដីក្រហមវាហូរចូលសមុទ្រធ្វើឲ្យទឹកសមុទ្រពណ៌ខៀវស្រងាត់ទៅជាពណ៌ក្រហម។ គោលនយោបាយរបស់សម្តេច គឺដាច់ខាតមិនចង់បានលុយហ្នឹងទេ…