គ.ជ.ប ទទួលពាក្យសុំចុះឈ្មោះ ភ្នាក់ងារបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩៕

សេចក្តីថ្លែងការណ៍៖ សម្តេចតេជោ ហ៊ុន សែន បានសច្ចាចំពោះមុខព្រះសពរបស់ព្រះបរមរតនកោដ្ឋថា៖ «ទូលបង្គំនឹងការពារព្រះរាជបល្ល័ង្ក ការពាររាជានិយម ការពារសម្តេចម៉ែ ការពារព្រះមហាក្សត្រ»

FN ៖ ទីស្តីការគណៈរដ្ឋមន្រ្តី តាមរយៈអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ដ៏ពិសេសមួយដោយបញ្ជាក់ឡើងវិញនូវប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដូច្នេះថា៖ «នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើសច្ចាយ៉ាងច្បាស់នៅចំពោះមុខព្រះសព របស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ថា៖ «…ចំពោះសម្តេចឪ ទូលបង្គំនឹងការពារព្រះរាជបល្ល័ង្ក ការពាររាជានិយម ការពារសម្តេចម៉ែ ការពារព្រះមហាក្សត្រ។ សូមព្រះអង្គកុំព្រួយព្រះទ័យ។ ទូលបង្គំសច្ចាចំពោះព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គ សូមព្រះអង្គកុំបារម្ភ សូមព្រះអង្គយាងទៅកាន់សុគតិភព។ ទូលបង្គំនឹងការពារ…..»។ នៅក្នុងសេចក្តីថ្លែងការណ៍បានលើកឡើងថា៖ «មាត្រា១៥៥ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចែងថា «ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនអាចធ្វើបានឡើយ កាលបើប៉ះពាល់ដល់ប្រព័ន្ធ ប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ»។ ម្យ៉ាងវិញទៀត មាត្រា ១៣៦ ថ្មីនៃរដ្ឋធម្មនុញ្ញ ក៏បានកំណត់អំពីបេសកកម្មរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលចែងថា «ក្រុមប្រឹក្សាធម្មនុញ្ញមាន សមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ…

ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រកាសបដិសេធសេចក្តីណែនាំក្លែងក្លាយមួយ ដែលកំណត់ឱ្យក្រសួង៥ បញ្ជូនឯកសារត្រង់ទៅនាយករដ្ឋមន្រ្តី

FN ៖ នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ហូ សិទ្ធី តាមរយៈកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានប្រកាសទាត់ចោលនូវសេចក្តីណែនាំក្លែងក្លាយមួយ ដែលផ្សព្វផ្សាយនៅលើសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម អំពីការកំណត់ឱ្យមានក្រសួងសំខាន់ៗតែ៥ប៉ុណ្ណោះ អាចបញ្ជូនឯកសារត្រង់ ទៅកាន់នាយករដ្ឋមន្រ្តី។ លោក ហូ សិទ្ធី បានបញ្ជាក់ថា លិខិតដែលហៅថា សេចក្តីណែនាំនោះគឺជាលិខិតក្លែងក្លាយសុទ្ធសាធ មិនមែនជាលិខិតខុទ្ទកាល័យឡើយ ដែលត្រូវបានគេបន្លំក្លែងជាលិខិតរបស់លោក។ ជាមួយគ្នានេះ នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញអំពីតម្រុយជាច្រើន ដែលបង្ហាញថា លិខិតនោះគឺជាលិខិតក្លែងក្លាយ។ តាមលោក ហូ សិទ្ធី ថ្លែងឲ្យដឹងថា ចំណុចដែលបញ្ជាក់ថា សេចក្តីណែនោះពិតជាលិខិតក្លែងក្លាយគឺរួមមានដូចជា៖ * ទី១៖ ខុទ្ទកាល័យមិនដែលចេញនូវសេចក្តីណែនាំទេ។ កាលណាទទួលបានអនុសាសន៍ពីសម្តេចនាយករដ្ឋមន្រ្តី ខុទ្ទកាល័យត្រូវធ្វើលិខិតទៅទីស្តីការគណៈរដ្ឋមន្រ្តី ដែលជាអ្នកចេញសេចក្តីណែនាំ។ * ទី២៖ សេចក្តីណែនាំក្លែងក្លាយដែលសរសេរនេះ គឺអត់មានសរសេរដាក់ថា…