ជាង១ឆ្នាំទឹកប្រាក់ជិត ៧លានដុល្លារ ត្រូវបានឧបត្ថម្ភដល់កម្មការិនីពេលសម្រាលកូន

FN ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ទឹកប្រាក់ជិត ៧លានដុល្លារសហរដ្ឋអាមេរិកហើយ ត្រូវបានឧបត្ថម្ភជូនដល់កម្មការិនីពេលពួកគេសម្រាលកូនក្នុងរយៈពេលជាង១ឆ្នាំមកនេះ។ ក្រោយពីបានចុះជួបសំណេះសំណាលជាបន្តបន្ទាប់ជាមួយកម្មករ កម្មការិនីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដាក់ចេញគោលនយោបាយឧបត្ថម្ភថវិកាដល់កម្មការិនីពេលសម្រាលកូន ដើម្បីជួយសម្រាលផលលំបាកនានារបស់ពួកគេ។ សម្តេចតេជោ បានសម្រេចឲ្យឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល សម្រាប់កម្មការិនីសម្រាលកូន១, ៨០ម៉ឺនរៀលសម្រាប់អ្នកសម្រាលកូនភ្លោះ២ និង ១លាន ២សែនរៀល សម្រាប់អ្នកសម្រាលកូនភ្លោះ៣។ ការឧបត្ថម្ភនេះបានចាប់ផ្តើមអនុវត្តន៍ចាប់ពីខែមករា ឆ្នាំ២០១៨។ លោក អ៉ិត សំហេង បានឲ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ មានកម្មការិនីសម្រាលកូនចំនួន ៦៥,០៥៤នាក់ ចំនួនកូន ៦៥,៥៣៤នាក់។ ក្នុងនោះកូនភ្លោះ២ ចំនួន ៩៤០នាក់ និងកូនភ្លោះ៣ ចំនួន ១៥នាក់។ រាជរដ្ឋាភិបាល បានផ្តល់ប្រាក់ឧបត្ថម្ភសរុបចំនួនប្រមាណជិត ៦លាន ៦សែនដុល្លារ។ សម្រាប់ឆ្នាំ២០១៩នេះ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ មានកម្មការិនីសម្រាលកូនជិត ១ម៉ឺន…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤។ ជំនួបសំណេះសំណាលលើកទី១០ នៅក្នុងខេត្តកណ្តាល បានធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយចំពោះស្ថានភាពក្នុងវិស័យការងារនាពេលបច្ចុប្បន្ន ដែលបានវិវឌ្ឍន៍តាំងពីប្រាក់ឈ្នួលត្រឹមជាង៤០ដុល្លារ កាលពីអំឡុងឆ្នាំ១៩៩៧ មកដល់ប្រមាណ ១៨២ដុល្លារនៅឆ្នាំ២០១៩នេះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមិនត្រឹមតែគិតគូរពីការដំឡើងប្រាក់ឈ្នួលជូនកម្មករ កម្មការិនី និងដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនោះទេ រាជរដ្ឋាភិបាលក៏គិតគូរពីម៉ាក្រូសេដ្ឋកិច្ច ជាពិសេសទប់ស្កាត់ការឡើងថ្លៃទំនិញផងដែរ។ * សម្តេចតេជោ…

សម្តេចតេជោ ហ៊ុន សែន៖ វត្តមានមេធាវីបរទេសនៅកម្ពុជា ជាការលើកទឹកចិត្ត និងជំនឿចិត្តរបស់វិនិយោគិន មកកាន់កម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថាកាលពីដើមឡើយ កម្ពុជា​មិនអនុញ្ញាតឲ្យជនបរទេស មកបង្កើតក្រុមហ៊ុនមេធាវី នៅកម្ពុជានោះទេ។ ប៉ុន្តែនៅពេលនេះ ស្របទៅតាមច្បាប់ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជាបានកែប្រែច្បាប់នោះហើយ ហើយវត្តមានរបស់មេធាវីបរទេសនៅកម្ពុជា ក៏ជាចំណែកមួយ ដែលជាការលើកទឹកចិត្ត និងជំនឿចិត្តរបស់វិនិយោគិន មកកាន់កម្ពុជាផងដែរ។ ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ ក្នុងឱកាសដែលសម្តេចអនុញ្ញាតឲ្យលោក​ ម៉ាត់ធ្យូ អែនតូនី ថាយល័រ (Matthew Anthony Tayler) ប្រធានក្រុមហ៊ុនច្បាប់ ដន ម៉ូរីស អិលអិលភី (Duane Morris LLP) ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។ បើតាមលោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ ​លោកម៉ាត់ធ្យូ បានជម្រាបជូនសម្តេចតេជោថា ក្រុមហ៊ុនដន ម៉ូរីស មានអាយុកាល១១៥ឆ្នាំហើយ ដោយបង្កើតឡើងនៅទីក្រុងហ្វីឡាដេព្យា (Philadelphia) ​សហរដ្ឋអាមេរិក មានសាខា៣០…