ប្រសាសន៍សំខាន់ៗរបស់សម្តេច តេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីពិធីកាត់ប្ញសសីមា ព្រះវិហារ ព្រះពុទ្ធ បដិមា និងសមិទ្ធផលនានា ក្នុងវត្តព្រះបារមីវង្កតបុរី

FN ៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា បានអញ្ជើញជាអធិបតីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅ សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព្រះវិហារ និងសមិទ្ធផលទាំងឡាយនៅក្នុងវត្តព្រះបារមីវង្គតបុរី គឺជាកេរមរតក ដ៏ថ្លៃ ថ្លា របស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបា សិកា ឌី ប៉ុក ដែលជាបិតា និងមាតាបង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងកោតសរសើរអភិបាលរាជធានី ក៏ដូចជាព្រះចៅអធិការ និងគណៈកម្មការវត្ត ដែលបានខិតខំរួមគ្នាកសាងវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំងឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន បញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផល​​នានា ក្នុងវត្តព្រះបារមីវង្កតបុរី ភ្នំពេញ

ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃនាយករង សម្តេចព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមកាត់ខណ្ឌសីមាជាកិច្ចបង្ហើយបុណ្យ​សម្រាប់វត្តព្រះបារមីវង្កតបុរី ដែលយើងទើបនឹងសាងសង់នៅពេលនេះ។ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានធ្វើរបាយការណ៍ប្រគេនចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនចំពោះបងប្អូនដែលមកកាន់ទីនេះ ក៏ដូចជាការផ្សាយផ្ទាល់ចេញពីទីនេះផងដែរអំពីប្រវត្តិនៃវត្តនេះ។ យ៉ាងណាក៏ដោយ មុននឹងបន្តទៅទៀត អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំបានយកឱកាសនេះ ប្រគេនពរចំពោះសម្តេចព្រះសង្ឃ នាយករង សម្តេចព្រះតេជព្រះគុណគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ និងបងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មីនេះ សូមជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃនេះដោយសារកម្មវិធីផ្សារភ្ជាប់រវាងអាណាចក្រ និងពុទ្ធចក្រ។ បើនិយាយអំពីឋានានុក្រមជាក្រុមគ្រួសារ ខ្ញុំព្រះករុណាខ្ញុំស្ថិតនៅលំដាប់ទី ៣ ឯណោះវិញទេ ដោយសារបងប្រុសច្បងនៅទីនេះគឺជាអ្នកទី ១ បន្ទាប់ទៅបងថ្លៃដែលជាបងទី ២ និងមកដល់ខ្លួនខ្ញុំ…

សេចក្តីដកស្រង់ប្រសាសន៍សង្កថា សម្តេចតេជោ ហ៊ុន សែន សម្ពោធអគារសម្ភពក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ ភ្នំពេញ

(១) សម្ពោធសមិទ្ធផលជាការវិនិយោគរបស់រាជរដ្ឋាភិបាល១០០% ក្នុងដើមឆ្នាំថ្មី ជាដំបូងអនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ ជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីសុខាភិបាល គ្រូពេទ្យ វេជ្ជបណ្ឌិត និងបងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ សូមជូនពរចូលឆ្នាំថ្មី ដែលទើបនឹងមកដល់ក្នុងប៉ុន្មានថ្ងៃនេះ សូមអ្នកទាំងអស់គ្នាទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរ ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលថ្មី នៅក្នុងឆ្នាំថ្មី គឺដើមឆ្នាំតែម្តង ជាមួយនឹងការវិនិយោគ ១០០% ពីសំណាក់រាជរដ្ឋាភិបាល នៅក្នុងដំណាក់កាលដ៏លំបាក គឺនៅឆ្នាំ ២០២១។ យើងបានដឹងហើយថា កូវីដ-១៩ បាននិងកំពុងផ្ទុះនៅឆ្នាំ ២០២១ គួរណាស់តែយើងមិនអាចសាងសង់មន្ទីរពេទ្យនៅទីនេះទេ។ ផ្ទុយទៅវិញ បើទោះបីជាកូវីដ-១៩ បានវាយប្រហារយើងជាដំណំ ការដ្ឋានទាំងអស់នៅទូទាំងប្រទេសកម្ពុជា មិនមែនតែការដ្ឋានសម្រាប់ប្រើប្រាស់ថវិកាជាតិប៉ុណ្ណោះទេ ការដ្ឋានដែល(ប្រើប្រាស់ថវិកា)ពីបរទេស ដែលរាជរដ្ឋាភិបាលចេញថវិកាបដិភាគ ក៏មិនត្រូវ​បានរាំងស្ទះដែរ។ ពេលនោះ យើងវិនិយោគទៅកាន់ខេត្តព្រះសីហនុអស់ប្រមាណជា៤០០ លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវ។ យើងវិនិយោគអស់ប្រមាណជា​២០០ លានដុល្លារ…