គ.ជ.ប ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។ នេះបើតាមសេចក្តីសម្រេចរបស់ គ .ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិអាណត្តិទី៣ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន៧ ចូលរួមប្រកួតប្រជែងក្នុងនោះមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា។ អាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានចំនួនសរុប ៤,១១៤អាសនៈ ក្នុងនោះ អាសនៈក្រុមប្រឹក្សារាជធានី/ខេត្ត មានចំនួន ៥៥៩អាសនៈ និង អាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន ៣,៥៥៥អាសនៈ។ អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែង ដែលមានចំនួនសរុប ១១,៥៧២នាក់៕

ប្រតិកម្មចំពោះការបង្ហោះសារហ្វេសប៊ុក ថ្ងៃ ៣១ ឧសភា របស់នាយករដ្ឋមន្ត្រី សិង្ហបុរី ឯកឧត្តម លី សៀនឡុង

ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ ដែល ឯឧ នាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រហ្វេសប៊ុក កាលពីថ្ងៃទី ៣១ ខែ ឧសភា កន្លងទៅ ដោយលើកឡើងថា “ពេលដែលគាត់ (ឧត្តមសេនីយ៍ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី(ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នាយើង ៥ ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម។ …” ការលើកឡើងនេះបង្ហាញថា កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៍ និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជាវិញដែរ។ សឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំ ដែលនាំដល់ការបង្កើតរដ្ឋាភិបាលចំរុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងអូសបន្លាយសង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជនកម្ពុជាជាង ១០ ឆ្នាំ ថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ។ ការលើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍នោះ។ ការលើកឡើងរបស់ឯកឧត្តម លី ស៊ានឡុង នាពេលនេះ ក៏បានបង្ហាញប្រជាជនសាំងហ្កាពួរ និងពិភពលោកថា មេដឹកនាំសឹង្ហបុរីនាពេលនោះ បានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។ ចុងក្រោយនេះ ខ្ញុំចង់សួរ ឯ.ឧ នាយករដ្ឋមន្ត្រី លី ស៊ានឡុង…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រជាង១ពាន់នាក់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាល មកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបប្រមាណ ១,៣៥៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរចំពោះនិស្សិតជយលាភីមកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រទាំងអស់ បន្ទាប់ពីបានខិតខំសិក្សារៀនសូត្រយ៉ាងយកចិត្តទុកដាក់។ * សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកទៅដល់ក្រសួងសុខាភិបាលឱ្យពិនិត្យដោយយកចិត្តទុកដាក់ ដោយមិនត្រូវឱ្យមានគ្រូពេទ្យគ្មានការទទួលស្គាល់ច្បាស់លាស់នោះទេ។ * សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា សាកលវិទ្យាល័យដែលបណ្តុះបណ្តាលលើវេជ្ជសាស្ត្រក៏ត្រូវតែធ្វើការជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាឱ្យនិស្សិតដែលចេញពីសាកលវិទ្យាល័យរបស់ខ្លួនមានការទទួលស្គាល់ត្រឹមត្រូវ។ * សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្សនៅតែដើរតួនាទីយ៉ាងសំខាន់សម្រាប់សង្គមជាតិ និងពង្រឹងសមត្ថភាពនៅតាមស្ថាប័ន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅមុនឆ្នាំ១៩៧០ ក្នុងសម័យសង្គមរាស្ត្រនិយមរបស់សម្តេចព្រះបរមរតនកោដ្ឋ ការបណ្តុះបណ្តាលធនធានមនុស្ស មានការយកចិត្តទុកដាក់ខ្លាំង ហើយស្ថានភាពសេដ្ឋកិច្ច…