សម្តេចតេជោ ហ៊ុន សែន៖ ថវិកាដែលបានពីលក់សៀវភៅរឿង «គូព្រេង មិនព្រាត់»  នឹងប្រើប្រាស់សម្រាប់បន្តសង់លំនៅដ្ឋានជូនអតីតយុទ្ធជន

FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ថវិកាដែលទទួលបានពីការលក់សៀវភៅរឿង «គូព្រេង មិនព្រាត់» និងថវិកាចំនួន១លានដុល្លារអាម៉េរិក ដែលទទួលបានពីពានរង្វាន់ «សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២» នឹងត្រូវប្រើប្រាស់សម្រាប់ការបន្តសាងសង់លំនៅដ្ឋានជូនអតីតយុទ្ធជនកម្ពុជា។ នេះបើតាមសេចក្តីប្រកាសលទ្ធផល នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។ សៀវភៅ «គូព្រេងមិនព្រាត់» ដែលនិយាយពីជីវិតអាពាហ៍ពិពាហ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសរសេរជាភាសាខ្មែរ អង់គ្លេស និងភាសាចិន ត្រូវបានដាក់លក់ ជាបន្តបន្ទាប់។ ចំពោះថវិកាដែលទទួលបានពីការលក់សៀវភៅនេះ សម្តេចនឹងប្រើប្រាស់ដើម្បីសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន។ ចំពោះ ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២វិញ គឺសម្តេចបានទទួលពីមូលនិធិសន្តិភាពស៊ុនហាក់ កាលពីចុងខែមករា កន្ងលទៅ ហើយពិធីប្រគល់ពានរង្វាន់នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ ការផ្តល់ពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ហើយការដឹកនាំរបស់សម្តេចតេជោ ពិតជាបានរួមចំណែកដល់ការកសាងសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕

សម្ដេចតេជោ ហ៊ុន សែន ប្ដេជ្ញាមិនឲ្យមានពលរដ្ឋណាស្លាប់ ដោយសារជំងឺកូវីដ១៩ទៀតឡើយ

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តខិតខំធ្វើយ៉ាងណាមិនឱ្យមានប្រជាពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩ បន្ដទៀតនោះទេ។ ការបញ្ជាក់ជាថ្មីរបស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដែលបានបង្ហាញតាមរយៈសេចក្ដីប្រកាសព័ត៌មានផ្លូវការ នៅល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ មូលហេតុដែលសម្ដេចតេជោ ហ៊ុន សែន ហ៊ានធ្វើការប្ដេជ្ញាចិត្តដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ពីការវាយប្រហារដោយជំងឺកូវីដ១៩នោះ ព្រោះសម្ដេចបានធានាថា កម្ពុជានឹងមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅពេលដែលបញ្ហាជំងឺកូវីដ១៩ មិនទាន់ចប់នោះឡើយ។ ក្នុងសេចក្ដីប្រកាសព័ត៌មាននៃលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា ខិតខំបញ្ចៀសមិនឲ្យមានករណីប្រជាជនស្លាប់ជាបន្តទៀតដោយសារជំងឺកូវីដ-១៩ ដោយធានាថាព្រះរាជាណាចក្រកម្ពុជា នឹងមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅពេលដែលបញ្ហាជំងឺកូវីដ-១៩ មិនទាន់ចប់នៅឡើយ»។ បន្ថែមពីការធានាអះអាង ព្រមជាមួយកម្ពុជា កំពុងដំណើរការចាក់វ៉ាក់សាំងដូសជំរុញទី៤ ជូនមន្ដ្រីរាជការជួរមុខនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៤ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានានៅពេលណា ដែលទទួលបាននូវបរិក្ខារប្រព័ន្ធត្រជាក់សម្រាប់រក្សាទុកវ៉ាក់សាំងបានត្រឹមត្រូវ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ ក្រសួងសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ គ្រប់រាជធានី…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិបតេយ្យ

FN ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។ ស្ពានអាកាសដែលបើកការដ្ឋានសាងសង់ថ្មីនេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។ ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ (បណ្តោយស្ពានអាកាស ១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង ៣៣៨ម៉ែត្រ), មានទទឹង ១៥.៨ម៉ែត្រ។ គ្រោងចំណាយថវិកាសាងសង់ជិត ១០លានដុល្លារអាមេរិក។ នៅក្នុងឱកាសបើកការដ្ឋាននេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណជាង១ម៉ោង ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖ * ជាកិច្ចចាប់ផ្តើមសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍ថា សម្តេចពិតជារីករាយជាមួយការបើកការដ្ឋាន សាងសង់ស្ពានអាកាសលើផ្លូវជាតិលេខ៥នេះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមិនមានការកំណត់ឈប់សម្រាកក្នុងប្រក្រតិទិន តែច្បាស់ជាមានប្រជាពលរដ្ឋឈប់សម្រាកសែនព្រេន និងធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំចិន។ * សម្តេចតេជោ…