ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ ចុះពិនិត្យព្យាបាលពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកកំពង់រោទិ៍

FN ៖ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារ និងគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េចំនួន ៦៤នាក់ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១២-១៣ ខែមីនា ឆ្នាំ២០១៧ រួមមានសេវាពិនិត្យព្យាបាលផ្នែកត្រចៀក ច្រមុះ ភ្នែក ផ្នែកសម្ភព និងកុមារ ផ្នែកជំងឺសើស្បែក និងផ្នែកវះកាត់ និងសន្លាក់។ លោក ជា បូរ៉ា បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាពឱ្យបានល្អ និងត្រូវមានអនាម័យជានិច្ច ដើម្បីជៀសវាងជំងឺផ្សេងៗ ដែលនាំឱ្យខាតបង់ពេលវេលា លុយកាក់ និងប៉ះពាល់សុខភាព។ លោកបានគូសបញ្ជាក់ថា ចំពោះការពិនិត្យ និងព្យាបាលជំងឺ នាពេលនេះ គឺជាស្មារតីមនុស្សធម៌ ដោយពុំមានការរើសអើងពូជសាសន៍ និងនិន្នាការនយោបាយឡើយ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនេះ ឱ្យបានគ្រប់ៗគ្នា។ បន្ទាប់ពីបានសំណេះសំណាល ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺ…

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោកស្រី យកគ្រឿងបរិភោគ និងថវិកាជាច្រើន ចែកជូនគ្រួសារក្រីក្រជាង៤០០គ្រួសារ

FN ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោកស្រី បានដឹកនាំក្រុមការងារ ជាមន្ត្រីថ្នាក់ក្រោម មកចូលរួមផ្ដល់នូវគ្រឿងឧបភោគបរិភោគ និងបច្ច័យជាច្រើន ដែលជាកម្មវិធីមនុស្សធម៌របស់ព្រះសពព្រះមនីកោសលកិត្តិបណ្ឌិត ហ៊ុល សុវណ្ណ ដើម្បីមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៤០៤គ្រួសារ ដែលមកពីតាមបណ្ដាភូមិនានា ក្នុងការជួយសម្រាលនូវការខ្វះខាតផ្សេងៗតាមគ្រួសារនិមួយៗ បានមួយចំនួន។ សកម្មភាពមនុស្សធម៌នេះដែរ បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងវត្តទួលសុណ្ណរាម ហៅវត្តទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីលោក ជា ពិសី អភិបាលខណ្ឌ ព្រះមង្គលរក្ខិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ ព្រះអគ្គចិត្តោ គឹម វ៉ើង ព្រះចៅអធិការស្ដីទីវត្តទួលសង្កែ និងគណកម្មការអាចារ្យវត្ត យាយជី តាជី អាជ្ញាធរសង្កាត់លោក សយ កុសល និងមន្ត្រីក្រុមយុវជន ស.ស.យ.ក ខណ្ឌ-សង្កាត់ យ៉ាងច្រើនកុះករផងដែរ។ ក្នុងពិធីនេះ ព្រះអគ្គចិត្តោ គឹម វ៉ើង ព្រះចៅអធិការស្ដីទីវត្តទួលសង្កែ បានមានសង្សដីការថា បន្ទាប់ពីព្រះមនីកោសលកិត្តិបណ្ឌិត ហ៊ុល…

យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​​ញៀន ខុស​ច្បាប់​​ទូទាំង​​ប្រទេស សម្រាប់​ថ្ងៃ​​ទី១១ ខែមីនា​នេះ​​លទ្ធផល​៖ បង្ក្រាប២៤ករណី ឃាត់​ខ្លួន៣៥នាក់​

FN ៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖ * លទ្ធផលបង្ក្រាបរួមមាន៖ ២៤ករណី ឃាត់ខ្លួន៣៥នាក់ ស្រី៩នាក់ (អាវុធហត្ថបង្ក្រាបបាន៤ករណី ឃាត់ខ្លួន៤នាក់) ១៖ ករណីជួញដូរ គ្រឿងញៀន១៥ករណី ឃាត់ខ្លួន១៨នាក់។ ២៖ ករណីប្រើប្រាស់គ្រឿងញៀន៩ករណី ឃាត់ខ្លួន១៧នាក់៕