១០ខែឆ្នាំនេះ ពន្ធដារប្រមូលចំណូល សម្រាប់ថវិកាជាតិបានជាង២,៤០០លានដុល្លារ កើនជាង២៨%

FN ៖ រយៈពេល ១០ខែ ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន ៩ ៦១៦.៨៣ ប៊ីលានរៀល ស្មើនឹងប្រមាណ ២,៤០៤.២១ លានដុល្លារអាមេរិកកើនឡើង២៨.៣១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៃលទ្ធផលកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា ឆ្នាំ២០១៩ ។ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថាកំណើននៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ព្រោះការអនុវត្តដោយជោគជ័យនូវប្រព័ន្ធស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម (E-VAT Refund) ដែលបច្ចុប្បន្នអ្នកជាប់ពន្ធនិងសហគ្រាស មានការយល់ដឹងច្រើន ក៏ដូចជាការខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធរបស់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់។ លោកបានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ ប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយដោយប្រកាន់នូវ «ទម្លាប់ហ្មត់ចត់ លើកិច្ចការតូចតាច ទើបអាចមានឱកាសទទួលកិច្ចការធំបាន» ដែលនេះជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោក គង់ វិបុល ក៏បានពាំនាំយកនូវការផ្តាំផ្ញើរបស់ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋបមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្នុងនាមលោកផ្ទាល់ សូមវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់នៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ…

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសសំណេះសំណាលជាមួយប្រតិភូ និងអត្តពលិកប្រមាណ៤០០នាក់ មុនចាកចេញទៅប្រកួត SEA Games

FN ៖ នៅម៉ោង៤ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការរិនីប្រមាណ ៤០០នាក់ ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំមួយចំនួនពីសម្ដេច នៅវិមានសន្ដិភាព មុនអត្តពលិកកម្ពុជា ចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ។ * សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកស្តាយជាពន់ពេកចំពោះការសោយទិវង្គតរបស់ព្រះរាម នរោត្តម បុប្ផាទេវី។ * សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃកាន់ព្រះរាជមរណទុក្ខចំពោះការសោយទិវង្គតរបស់ព្រះរាម នរោត្តម បុប្ផាទេវី។ តាមក្រសួងស្ថាប័ននានា ត្រូវបង្ហូតទង់ជាតិចុះពាក់កណ្តាលដង។ * សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញដឹកនាំសមាជិករាជរដ្ឋាភិបាលចូលគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះរាម នរោត្តម បុប្ផាទេវី។ * សម្តេចតេជោ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់

FN ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុប១,៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឱ្យវិស័យឯកជនចូលរួមផ្តល់ការអប់រំ គឺជាការដោះស្រាយបញ្ហាមួយចំគោលដៅ និងចំបញ្ហា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋផ្តល់ការអប់រំបង់ថ្លៃអាចជួយឱ្យគ្រឹះស្ថានទាំងនោះអាចរស់បាន និងអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឱ្យវិស័យឯកជនចូលរួមអប់រំ និងឱ្យគ្រឹះស្ថានសិក្សាឧត្តមសិក្សាផ្តល់ការអប់រំបង់ថ្លៃ គឺជាជោគជ័យនៃគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាល។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងមានការអភិវឌ្ឍ បើគ្មានការអភិវឌ្ឍការបណ្តុះបណ្តាលមិនមានប្រយោជន៍នោះឡើយ។ ពោលនិស្សិតបញ្ចប់ការសិក្សានឹងអត់មានការងារធ្វើ។ *…