សម្តេច ហ៊ុន សែន កំពុងជួបពលរដ្ឋមានបញ្ហាដីធ្លីនៅព្រលានយន្តហោះខេតុ្តព្រះវិហារ បន្ទាប់ពីប្រកាសកាត់ដីជូនពួកគាត់

អត្ថបទ Fresh News (ព្រះវិហារ)៖ ក្រោយប្រកាសកាត់ដីទំហំ ៨០.៥៣ហិកតានៅព្រលានយន្តហោះក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ប្រគល់ជូនប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីនៅទីនោះ ១២៧គ្រួសារ កាន់កាប់វិញ ពេលនេះសម្តេចតេជោ ហ៊ុន សែន កំពុងជួបសំណេះសំណាលស្តាប់យោបល់ពីពួកគាត់។ សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់ការដូរដ៏ធំមួយទៀតជូនប្រជាពលរដ្ឋខេត្តព្រះវិហារ ដោយបានសម្រេចកាត់ដីទំហំ ៨០.៥៣ហិកតានៅព្រលានយន្តហោះ ក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ប្រគល់ជូនប្រជាពលរដ្ឋរស់នៅកាន់កាប់ជាក់ស្តែង ១២៧គ្រួសារ។ ការសម្រេចនេះ បានធ្វើឡើងក្នុងពេលសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តព្រះវិហារ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ។ ដោយឡែកដីព្រលានយន្តហោះ ដែលនៅសល់ពីការកាត់ឲ្យប្រជាពលរដ្ឋប្រមាណ ៧១.១៧ហិកតា ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចជូនសាលាខេត្តព្រះវិហារ ទុកសម្រាប់ធ្វើការអភិវឌ្ឍ។ បើតាមសម្តេចដីនេះអាចយកទៅធ្វើជាមន្ទីរនានា ឬអាចបង្កើតជាសកលវិទ្យាល័យទៅថ្ងៃក្រោយ តែមិនអនុញ្ញាតឲ្យប្រគល់ ទៅឯកជននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចកាត់ដីព្រលានយន្តហោះឲ្យប្រជាពលរដ្ឋនេះ គឺជាការដោះស្រាយបញ្ហាពិត បន្ទាប់ពីសម្តេចបានស្តាប់នូវរឿងពិតជាអ្វី។ សូមបញ្ជាក់ថា…

ជនជាតិវៀតណាមម្នាក់ទៀតហើយ Comment វាយប្រហារសម្តេចតេជោ, តែត្រូវបានសម្តេចឆ្លើយតបថា «ដោះស្រាយដោយសន្តិវិធី, ចំពោះខ្ញុំគឺស្មោះត្រង់ជាមួយជាតិខ្ញុំ ជាមួយព្រះមហាក្សត្រខ្ញុំ និងជាមួយភរិយាខ្ញុំ»

អត្ថបទ Fresh News (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងតាមរយៈ Facebook ថា មានជនជាតិវៀតណាមម្នាក់ ឈ្មោះ Bao Lam បានចូលមក Comment វាយប្រហាររិះគន់សម្តេច ដោយសាររឿងផ្ទាល់ខ្លួនរបស់ប្រទេសគាត់ និងប្រទេសដទៃ។ ប៉ុន្តែត្រូវបានសម្តេចតេជោ ហ៊ុន សែន ឆ្លើយតបវិញថា ឲ្យដោះស្រាយបញ្ហាទាំងឡាយ ជាមួយប្រទេសដែលកំពុងមានបញ្ហាជាមួយគ្នា ដោយសន្តិវិធី កុំយកកម្ពុជាទៅបង្ករឿងជាមួយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មានជនជាតិវៀតណាមម្នាក់ ឈ្មោះ Bao Lam ចូលមក Comment វាយប្រហារខ្ញុំដោយសាររឿង ផ្ទាល់ខ្លួនរបស់ប្រទេសគាត់ និងប្រទេសដទៃ។ ខ្ញុំបានប្រាប់ទៅគាត់អោយដោះស្រាយបញ្ហាទាំងឡាយ ជាមួយប្រទេសដែលកំពុងមានបញ្ហាជាមួយគ្នាដោយសន្តិវិធី កុំយកកម្ពុជាទៅបង្ករឿងជាមួយ។ ចំពោះខ្ញុំគឺស្មោះត្រង់ជាមួយជាតិខ្ញុំ ជាមួយព្រះមហាក្សត្រខ្ញុំ និងជាមួយភរិយាខ្ញុំ។ ហើយខ្ញុំបានសួរគាត់ទៀតថា តើពាក្យដែលគាត់លើកយកមកនិយាយក្នុង Page ខ្ញុំនេះជាគំនិតផ្ទាល់ខ្លួន ឬជាពាក្យណែនាំពីមេដឹកនាំវៀតណាម?»

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា មិនចុះហត្ថលេខាស្នើលើកលែងទោសឲ្យ សម រង្ស៊ី ឡើយ

អត្ថបទ Fresh News (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានជាថ្មីម្តងទៀតថា សម្តេច នឹងមិនចុះហត្ថលេខាស្នើ លើកលែងទោសឲ្យប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួនលោក សម រង្ស៊ី ទៀតឡើយ ជុំវិញការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់សម្តេច និងគ្រួសារសម្តេច ដោយសម្តេចចាត់ទុកថា ការប្រមាថកន្លងមកនេះ មិនមែនត្រូវធ្វើការប៉ះប៉ូវតូចនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍បែបនេះ ខណៈសម្តេច អញ្ជើញជាអធិបតីភាពក្នុង វេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិនៅ វិមានសន្តិភាព នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ ដោយមានអ្នកចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នរដ្ឋ អង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសកម្មជនអភិរក្សធនធានធម្មជាតិ មួយចំនួនទៀតរួមមាន ព្រះសង្ឃ សិល្បករ កីឡាករ និងយុវជនដែលបានចូលរួមក្នុងសកម្មភាពការពារធនធានធម្មជាតិ និងការអភិរក្សចម្រុះ សរុបប្រមាណជាង ៧០០នាក់។ សម្តេចតេជោ ហ៊ុន…