ប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើលិខិតដ៏ពិសេសមួយជូនសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជំហរថា អាមេរិកគោរពអធិបតេយ្យភាពកម្ពុជា និងមិនគាំទ្រការផ្លាស់ប្តូររបបទេ

FN ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតពីរច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបញ្ជាក់ជំហររបស់សហរដ្ឋអាមេរិក ដែលចង់បង្កើនទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា ហើយអ្វីដែលកាន់តែពិសេសទៀត គឺលោកប្រធានាធិបតី បានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា អាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយមិនគាំទ្រចំពោះការការផ្លាស់ប្តូររបបម្តងណាឡើយ។ លិខិតដ៏កម្រទាំងពីរច្បាប់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ដៃពីសំណាក់លោក Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះនាវិមានសន្តិភាព។ លោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានបញ្ជាក់ឱ្យដឹងថា ក្នុងជំនួបនេះលោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បាននាំលិខិតផ្ទាល់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មកជូនសម្តេចតេជោ ហ៊ុន សែន។ លោកអះអាងយ៉ាងដូច្នេះថា៖ «ក្នុងលិខិត(ទី១)នេះ ចង់បញ្ជាក់ថា សហរដ្ឋអាមេរិកមានគោលបំណង ចង់ធ្វើយ៉ាងណាឱ្យទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា នៅតែបន្តប្រសើរឡើងថែមទៀត និងកើនឡើងថែមទៀត។ នេះចំណុចទីមួយដែលសំខាន់»។ លោកបានបន្តថា ក្នុងលិខិតនោះ លោកត្រាំ បានបញ្ជាក់ជូនសម្តេចតេជោយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តខ្ពស់ណាស់ក្នុងការគាំទ្រកម្ពុជា…

ប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើលិខិតអញ្ជើញសម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅឆ្នាំក្រោយ

FN ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើលិខិតអញ្ជើញមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីអញ្ជើញសម្តេចទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលនឹងធ្វើឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅឆមាសទីមួយ ឆ្នាំ២០២០ ខាងមុខនេះលិខិតអញ្ជើញរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយ លោក Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅវិមានសន្តិភាព នាល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ លោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានបញ្ជាក់ឱ្យដឹងថា លិខិតទី២ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអាស៊ាន និងសហរដ្ឋអាមេរិក។ លោកអះអាងថា៖ «អ្វីដែលសំខាន់ក្នុងលិខិតនេះ ឯកឧត្តម ប្រធានាធីបតីដូណាល់ត្រាំ បានអញ្ជើញសម្តេចតេជោ នាយករដ្ឋមន្រ្តី ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក នៅសហរដ្ឋអាមេរិក នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០ខាងមុខនេះ ហើយដោយសារតែអាមេរិក ជាដៃគូយុទ្ធសាស្រ្តរបស់អាស៊ាន អញ្ចឹងសម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ក្នុងជំនួបនេះថា សម្តេចគាំទ្រគំនិតផ្តួចផ្តើម នូវកិច្ចប្រជុំពិសេស…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបាន អញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា។ «អគារឥន្ទ្រទេវី» ជាសមិទ្ធផលថ្មីមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារជាឧត្តមប្រយោជន៍ដល់ សង្គមជាតិ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន សម្តែងភាពរីករាយដែលបានចូលរួម ពិធីសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឧកញ៉ា ដែលបានផ្តល់វិភាគទាន សម្រាប់ការសាងសង់ «អគារឥន្ទ្រទេវី» ដែលនឹងបញ្ចប់នៅឆ្នាំ២០២០។ * សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីរាជបណ្ឌិត្យសភាកម្ពុជា ដែលដើមឡើយគឺជាសាលារបស់គណបក្សប្រជាជនកម្ពុជា និងជាជំនួយរបស់វៀតណាម។ * សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីប្រវត្តិអគាររាជបណ្ឌិត្យសភាកម្ពុជា ដែលដើមឡើយគឺជាសាលានយោបាយរបស់គណបក្សប្រជាជនកម្ពុជា…