​សម្តេចតេជោ ហ៊ុន​ សែន៖ «ខ្ញុំនិងភរិយា សូមលើកទឹកចិត្ត និងគាំទ្រកីឡាករ កីឡាការិនី និងក្មួយៗយុវជន ចូលរួមលើកស្ទួយកីឡាជាតិឲ្យកាន់តែរីកចម្រើន និងល្បីរន្ទឺ»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចថា នៅម៉ោង៥ រសៀលថ្ងៃនេះសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួម នៅក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី ២៥ តុលា-៥ វិច្ឆិកា ២០១៦។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា​ សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងដល់កីឡាករ កីឡាការិនី និងយុវជន ក្នុងការចូលរួមលើកស្ទួយកីឡាជាតិ ឲ្យកាន់តែរីកចម្រើន និងល្បីរន្ទឺទាំងកម្រិតជាតិ និងអន្តរជាតិ។ សម្តេចតេជោ បានបញ្ជាក់តាមរយ Facebook ថា «ខ្ញុំ និងភរិយា សូមលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ដល់កីឡាករ កីឡាការិនី និងក្មួយៗយុវជន ក្នុងការចូលរួមលើកស្ទួយកីឡាជាតិយើង ឲ្យកាន់តែរីកចម្រើន និងល្បីរន្ទឺទាំងនៅក្នុងកម្រិតជាតិ និងអន្តរជាតិ…

សម្តេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាស​ព្រះរាជពិធីបុណ្យ​ខួប​លើកទី១២​ នៃការយាងគ្រង​ព្រះបរមសិរីរាជសម្បត្តិ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ (២៩-តុលា-២០០៤ ~ ២៩-តុលា-២០១៦)។ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្ដីសុខ ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ ជានិច្ចនិរន្តរ៍៕

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំ​គណៈប្រតិភូកម្ពុជា​ជាន់ខ្ពស់​៩នាក់ ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់​មេគង្គ នៅប្រទេសវៀតណាម

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាជាន់ខ្ពស់ចំនួន ៩នាក់ ចូលរួមវេទិកាសេដ្ឋកិច្ចពិភព លោកស្តីពីតំបន់មេគង្គ នៅប្រទេសវៀតណាម នៅរសៀលថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៦នេះ។ ក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីលោកនាយករដ្ឋមន្រ្តី វៀតណាម ង្វៀន សួនហ្វ៊ុក និង លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីសូលីត ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច និង លោកឧបនាយករដ្ឋមន្រ្តី សុំឃីត ចាទុស្រ៊ីភីថាក ក្រោមការសម្របសម្រួលពី Justin Wood សមាជិកគណៈកម្មាធិការប្រតិបត្តិនៃ WEF និង លោក Rick Samans។ ក្រៅពីនោះ ក៏មានការចូលរួមពីប្រមុខដឹកនាំប្រទេស គឺមានមន្រ្តីពីប្រទេសក្នុងតំបន់ទន្លេមេគង្គទាំង៥ ក្រុមហ៊ុនឯកជន អង្គការអន្តរជាតិសភាពាណិជ្ជកម្ម ដែលក្នុងនោះគឺមានសភាពពាណិជ្ជកម្មកម្ពុជា ចំនួន១០រូបចូលរួមផងដែរ។ នៅក្នុងកិច្ចប្រជុំនោះប្រមុខដឹកនាំនៃប្រទេសតំបន់មេគង្គទាំង៥ បានបញ្ជាក់បង្ហាញនូវសក្តានុពលភាពទាំងឡាយដែលប្រទេសនីមួយៗអាចរួមសហការគ្នា ដើម្បីជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមអោយកាន់តែរីកលូតលាស់ខ្លាំងឡើងនៅតំបន់មេគង្គ។ ជាពិសេសនោះ គឺប្រទេសតំបន់ទន្លេមេគង្គទាំងនេះ ស្ថិតនៅ…