ហាមឃាត់មិនឱ្យជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ដែលធ្វើដំណើរមកពីឥណ្ឌា ឬឆ្លងកាត់ឥណ្ឌា ចូលក្នុងប្រទេស

FN​ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់មិនឱ្យជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ចូលក្នុងប្រទេសឡើយ ដោយអនុវត្តចាប់អនុវត្តពី៤៨ម៉ោងក្រោយ។

អគ្គនាយកដ្ឋានគយប្រមូលចំណូលបាន ៦១៤លានដុល្លារ នៅធ្លាក់ចុះ១៥ភាគរយ

FN ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ បានប្រមូលចំណូលពន្ធមានចំនួន ២,៤៨៩.៨ ប៊ីលានរៀល (ស្មើនឹង ៦១៤.៨ លានដុល្លារអាមេរិក) ថយចុះប្រមាណ ១៥.២% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមេសានេះ។ កិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំខែមីនា និង ត្រីមាសទី១ ឆ្នាំ២០២១ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ប្រធានការិយាល័យ និងមន្ត្រីគយនិងរដ្ឋាករមួយចំនួននៅទូទាំងប្រទេស។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ អគ្គនាយកដ្ឋានគយបានបញ្ជាក់ថា លទ្ធផលប្រមូលចំណូលក្នុងត្រីមាសទី១ ឆ្នាំ ២០២១ នេះគឺសម្រេចបាន២៦% នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។…

អាជ្ញាធរសម្រេច Lock Down ផ្សារចាស់ ក្នុងខណ្ឌដូនពេញ ក្រោយមានអ្នកឆ្លងកូវីដ, អ្នកពាក់ព័ន្ធត្រូវបានយកសំណាក

FN ៖ អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរបានសម្រេច Lock Down ផ្សារចាស់ ក្រោយមានអ្នកឆ្លងជំងឺកូវីដ ហើយអ្នកដែល ប៉ះពាល់ទាំងផ្ទាល់ និងប្រយោលមួយចំនួននឹងត្រូវយកសំណាកនៅទីនោះតែម្តង។ លោក សុខ ពេញវុធ បានបញ្ជាក់ទៀតថា «នៅថ្ងៃនេះ គណៈបញ្ជាការឯកភាពខណ្ឌបានបិទបណ្តោះអាសន្ន (Lock down) ទីរួមផ្សារចាស់ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីយកសំណាកអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ»។ សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ការឆ្លងជំងឺកូវីដ១៩ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ ហើយតាមផ្សារមួយចំនួនក៏មានករណីឆ្លងផងដែរ ក្រោយមានការផ្ទុះខ្លាំងនៅផ្សារអូរឬស្សី៕