​សម្ដេចតេជោ ហ៊ុន សែន ភ្ញាក់ផ្អើលខេត្តត្បួងឃ្មុំគ្មានមេដាយកីឡាជាតិ និងដាស់តឿនអភិបាលខេត្តឲ្យយកចិត្តទុកដាក់

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំងចំពោះក្រុមកីឡាមកពីខេត្តត្បួងឃ្មុំ ដែលដណ្ដើមមិនបាន មេដាយសូម្បីតែ១គ្រឿងពីការប្រកួតកីឡាជាតិ លើកទី១ ដែលទើបប្រកាសបញ្ចប់ការប្រកួតជាផ្លូវការកាលពីយប់មិញ ហើយសម្ដេចតេជោ បានដាស់តឿនលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ រួមទាំងមន្ដ្រីគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើវិស័យនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើន។ ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់កិត្តិយសអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាជាតិ លើកទី១ នៅលើទីលានពហុកីឡដ្ឋានជាតិ នៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយមានការចូលរួមពីមន្ដ្រីគណៈកម្មការបច្ចេកទេស និងកីឡាករ-កីឡាការិនី មកពីរាជធានី-ខេត្តទូទាំងប្រទេសប្រមាណ ៥ពាន់នាក់ រួមទាំងប្រជាពលរដ្ឋ និងយុវជនចូលរួមគាំទ្រជាច្រើនទៀត ។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការកោតសរសើរ ចំពោះគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ដ្រនេះ ទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា រួមទាំងមន្ដ្រីបបច្ចេកទេស ដែលបានសហការបំពេញការងារសម្រេចបាននូវលទ្ធផលយ៉ាងល្អ ហើយក្រុមកីឡាមកពី រាជធានី-ខេត្តភាគច្រើនក៏ទទួលបានលទ្ធផលល្អពីការប្រកួតប្រជែងនេះដែរ ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺខេត្តត្បួងឃ្មុំ ដែលគ្មានមេដាយសោះតែម្ដង ។ សម្ដេចបានមានប្រសាសន៍ថា…

ថ្ងៃនេះ! សម្តេចតេជោ ហ៊ុន សែន បង្ហាញការឈឺចាប់ ដែលមិនអាចបំភ្លេចបានក្នុងជីវិត ពេលបាត់បង់កូនប្រុស «ហ៊ុន កំសត់»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី០៤ ខែវិច្ឆិកា​ ឆ្នាំ២០១៦នេះ បានសរសេរនៅលើ Facebook របស់សម្តេចដោយបង្ហាញនូវ ការឈឺឆាប់ ដែលមិនអាចបំភ្លេចបាន ក្នុងឆាកជីវិតរបស់សម្តេច នៅពេលបាត់បង់កូនប្រុសដំបូង «ហ៊ុន កំសត់» ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្នុងអត្ថបទដែលសម្តេចតេជោ ដាក់ចំណងជើងថា «ការឈឺចាប់ដែលមិនអាចបំភ្លេចបាន» បានបង្ហាញនូវទុក្ខវេទនា ខ្លោចផ្សា ការព្រាត់ប្រាស់ប្រពន្ធកូន ដែលអានរួចស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ខណៈដែលសល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃខួប៤០ឆ្នាំ នៃការស្លាប់របស់កូនប្រុស ហ៊ុន កំសត់ របស់សម្តេច។ សូមអានអត្ថបទទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដូចខាងក្រោម៖ ការឈឺចាប់ដែលមិនអាចបំភ្លេចបាន កូនប្រុសដ៏កំសត់របស់ពុក នៅសល់តែប៉ុន្មានថ្ងៃទៀតទេ គឺដល់ខួប៤០ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០១៦)។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្ម ដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង…

សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំចង់ឲ្យត្រាំម៍ ជាប់ខ្លាំងណាស់ បើត្រាំម៍ ជាប់ពិភពលោកមានសភាពការណ៍ល្អ»

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបានប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជានោះ បានថ្លែងគាំទ្រលោក ដូណាល់ ត្រាំម៍ ឲ្យក្លាយជាប្រធានាធិបតីរបស់អាមេរិក។ សម្តេចមើលឃើញថា បើលោកត្រាំម៍ ជាប់ឆ្នោតក្លាយជាប្រធានាធិបតី សភាពការណ៍ពិភពលោក និងវិវឌ្ឍន៍ទៅរកសភាពល្អប្រសើរ និងគ្មានសង្រ្គាម ដោយសារលោក ត្រាំម៍ ជាអ្នកជំនួញ តែបើលោកស្រី ហ៊ីលឡារី គ្លីនតុន ឈ្នះវិញ ពិភពលោកអាចនឹងស្មុគស្មាញខ្លាំង។ ការថ្លែងគាំទ្រលោក ត្រាំម៍ ជាប្រធានាធិបតីអាមេរិក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងពេលសម្តេចអញ្ជើញធ្វើបឋកថាស្តីពី «ការដឹកនាំបញ្ជាកម្លាំង សភាពការណ៍ជាតិ អន្តរជាតិ និងបញ្ហាផ្សេងៗ» ជូនដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងនិស្សិត សិក្ខាកាម នៃបណ្ឌិតសភានគរបាលកម្ពុជា ដែលមានចំនួនសរុបជាង១ពាន់នាក់។ ក្នុងកិច្ចផ្តើមបឋកថា សម្តេចតេជោ ហ៊ុន សែន បានធ្វើការកត់សម្គាល់ពីការវិវឌ្ឍន៍នៃស្ថានការពិភពលោក ដែលអាចឈានទៅរកសង្រ្គាមត្រជាក់ជាថ្មី។ ក្នុងចំណោមបញ្ហាដែលសម្តេចកត់សម្គាល់នោះ ក៏មានបញ្ហានៃការបោះឆ្នោតនៅក្នុងប្រទេសអាមេរិកផងដែរ។ សម្តេចតេជោ ហ៊ុន សែន…