សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជាផ្លូវការ អបអរសាទរដល់ជ័យជំនះ លោក ដូណាល់ ត្រាំ ដែលជាប់ជាប្រធានាធិបតីអាមេរិក

FN ៖ នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតផ្លូវការដើម្បីអបអរសាទរដល់ជ័យជំនះរបស់ លោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទី៤៥។ ក្នុងលិខិតសម្តេចតេជោ ហ៊ុន សែន បានសរសេរថា «តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវក្តីអំណរសាទរអស់ពីដួងចិត្តជូនចំពោះឯកឧត្តម ក្នុងឱកាសដែលឯកឧត្តមត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ខ្ញុំសូមប្រសិទ្ធិពរជ័យជូនឯកឧត្តម សូមឯកឧត្តមទទួលបានជ័យជំនះក្នុងការបំពែញបេសកកម្ម និងការទទួលខុសត្រូវដ៏ឧត្តុងឧត្តមរបស់ឯកឧត្តម»។ លិខិតសម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «ខ្ញុំមានជំនឿថា ការប្រគល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋអាមេរិកជូនចំពោះឯកឧត្តមក្នុងការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់បន្ថែមទៀតនូវ សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ សន្តិសុខ និងវិបុលភាពនៅក្នុងសកលលោកទាំងមូល»។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជំហរកម្ពុជា និងប្រជាជនកម្ពុជាថា នៅតែប្តេជ្ញាចិត្តចូលរួមនៅក្នុងកិច្ចប្រឹងប្រែងជាមួយរដ្ឋាភិបាល និងប្រជាជនអាមេរិក ក្នុងការលើកកម្ពស់បន្ថែមទៀត នូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ លើគ្រប់វិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ទាំងនៅកម្រិតទ្វេភាគី និងពហុភាគី។ សម្តេចបញ្ជាក់ថា «ខ្ញុំរីករាយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម មិនត្រឹមតែអភិវឌ្ឍន៍ទំនាក់ទំនងប្រទេសយើងទាំងពីរឱ្យកាន់តែជិតស្និទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់បុព្វហេតុដ៏ធំធេង ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រជាជាតិទាំងអស់»។ សូមបញ្ជាក់ថា…

សម្តេចតេជោ ហ៊ុន សែន អរគុណរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានជួយកម្ពុជា ក្នុងការរួមចំណែកកសាងអភិវឌ្ឍន៍កម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជាក្នុងការរួមចំណែកកសាងអភិវឌ្ឍន៍កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ ខណៈសម្តេច បានអនុញ្ញាតឲ្យលោក Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ នៅចំពោះលោក Ingo Karsten សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា និងជូនពរឱ្យបំពេញបេសកកម្មការទូត បានជោគជ័យនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តែងភាព រីករាយនិងស្វាគមន៍ចំពោះទំនាក់ទំនងល្អ របស់ប្រទេសអាល្លឺម៉ង់ តាំងពីប្រទេសនៅចែកជាពីរ គឺអាល្លឺម៉ង់ខាងលិច និងខាងកើត។ រហូតមកទល់ពេលនេះ ប្រទេស អាល្លឺម៉ង់ នៅបានបន្តជួយកម្ពុជា ទាំងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យកសិកម្ម។ សម្តេចតេជោមានជំនឿយ៉ាងមុតមាំថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត ដែលអាចពង្រីក និង…

សម្តេចតេជោ៖ កម្ពុជា-ស៊ុយអ៊ែត ឯកភាពជម្រុញកិច្ចសហប្រតិបត្តិការ ដោយផ្តោតពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រសាសន៍ថា កម្ពុជានិងស៊ុយអ៊ែត បានឯកភាពគ្នាក្នុងការជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែខ្ពស់ឡើង ហើយពិនិត្យមើលសក្តានុពលនានា ដែលប្រទេសទាំងពីរអាចសហការគ្នាបាន ជាពិសេសវិស័យសេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្មជាដើម។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈសម្តេចតេជោ អនុញ្ញាតឲ្យ លោកស្រី Maria Sagren ឯកអគ្គរដ្ឋទូតស៊ុយអ៊ែត (Sweden) ថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ នៅក្នុងជំនួបពិភាក្សានោះ សម្ដេចតេជោ បានបង្ហាញភាពរីករាយ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានធ្វើការរួមគ្នាលើបញ្ហាកិច្ចផ្ដួចផ្ដើមសកលលើបញ្ហាសិទ្ធពលករ និងបញ្ហាបៀវត្សរបស់ពលករជាដើម។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ប្រជាជន និងប្រទេសស៊ុយអែត ដែលកន្លងមក ធ្លាប់បានជួយប្រទេសកម្ពុជា កាលពីទសវត្សទី៨០បន្ទាប់ពីការផ្ដួលរំលំរបប ប៉ុលពត មក ដែលបានទទួលស្គាល់រដ្ឋកម្ពុជានាពេលនោះ។ ជាមួយគ្នានោះ លោកស្រី Maria Sagren បានគោរពជម្រាបជូន សម្ដេចតេជោ អំពីអារម្មណ៍រំភើបរីករាយ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា។…