សម្ដេចតេជោ ហ៊ុន សែន៖ ត្រូវតែរួមគ្នាទប់ស្កាត់ បដិវត្តន៍ពណ៌ដែលផ្ដើមចេញ ពីការស្អប់ខ្ពើមបុគ្គលម្នាក់ បែរជាធ្វើទង្វើវិនាសកម្ម សម្លាប់មនុស្សរាប់លាននាក់

​ FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីបំណងដ៏ពិតប្រាដករបស់កម្ពុជា ចង់ឲ្យប្រជាជាតិទាំងអស់លើពិភពលោក រួមគ្នាទប់ស្កាត់សកម្មភាពបដិវត្តន៍ពណ៌ ដែលធ្វើឲ្យមនុស្សរាប់លាននាក់ បានស្លាប់បាត់បង់ជីវិត។ ថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាត សភាតំបន់អាស៊ី លើកទី៩ នៅទឹកដីខេត្តសៀមរាប នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយសម្តេចបានចោទជាសំណួរ ទៅកាន់តុលាការអន្តរជាតិថា តើគួរនាំពួកអ្នកផ្តួចផ្តើមឲ្យមានបដិវត្តន៍ពណ៌ទៅកាត់ទោស ឬត្រូវបំពាក់មេដាយនូប៊ែលសន្តិភាព? នាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវតែរួមគ្នាទប់ស្កាត់នូវសកម្មភាពបដិវត្តន៍ពណ៌ ដែលផ្តើមចេញពីការស្អប់ខ្ពើមបុគ្គលម្នាក់ បែរជាធ្វើទង្វើវីនាសកម្មសម្លាប់មនុស្សរាប់ម៉ឺនរាប់លាននាក់ ដូចជានៅកម្ពុជា ព្រោះតែការស្អប់សម្តេច សីហនុ បែរជាធ្វើឲ្យមានភ្លើងសង្រ្គាម និងសម្លាប់ពលរដ្ឋខ្មែររាប់លាននាក់»។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រទេសអឺរ៉ុប ទទួលយកជនភៀសខ្លួន មានការស្នាក់នៅសមរម្យ និងមានការងារធ្វើ ព្រោះនេះទង្វើរបស់អឺរ៉ុប ដែលគាំទ្រនយោបាយរបស់អាមេរិក។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសរសើរតួកគី ដែលមានបំណងបើកច្រកព្រំដែន ឲ្យជនភៀសខ្លួនធ្វើដំណើរទៅកាន់អឺរ៉ុប។ សម្តេចតេជោ ហ៊ុន សែន…

នាយករដ្ឋមន្ដ្រីកម្ពុជា ប្រាប់មហាសន្និបាតសភាតំបន់អាស៊ីថា «ពលរដ្ឋកម្ពុជា​មិនចង់ឃើញ​ភ្លើងសង្គ្រាម​ទៀតឡើយ»

​ FN ៖ ថ្លែងទៅកាន់ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា មកពីបណ្ដាប្រទេសជាសមាជិក សភាតំបន់អាស៊ី ទាំង២៣ប្រទេសព្រមទាំងគណៈប្រតិភូ បណ្ដាប្រទេសជាអ្នកសង្កេតការណ៍ និងអង្គការជាដៃគូរជាច្រើននាក់ ក្នុងមហាសន្និបាតសភាតំបន់អាស៊ី APA (Asian Parliamentary Assembly) លើកទី៩ នៅទឹកដីសៀមរាបអង្គរ ខេត្តសៀមរាប នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់លែងត្រូវការសង្គ្រាមទៀតហើយ។ នាយករដ្ឋមន្រ្តីកម្ពុជា ដែលយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាម ហើយប្រឹងទាំងភាពវេទនាបំផុតលើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនោះបានបញ្ជាក់ថា «កម្ពុជាត្រូវបានញ៉ាំញីដោយភ្លើងសង្រ្គាមចាប់តាំងពីសង្រ្គាមលោកលើកទី២ ហើយត្រូវបានបិទបញ្ចប់ទំព័រខ្មៅងងឹងនៅក្រោយថ្ងៃទី០៧ មករា ១៩៧៩។ ដូច្នេះ ប្រជាពលរដ្ឋកម្ពុជា មិនចង់ឃើញភ្លើងសង្រ្គាមទៀតនោះឡើយ ហើយប្រជាជាតិដទៃ ក៏មិនចង់ឃើញផងដែរ ដែលទាមទារឲ្យមានការរួមគ្នា ដើម្បីទប់ស្កាត់នូវភ្លើងសង្រ្គាមនេះ»។ សូមបញ្ជាក់ថា មហាសន្និបាតសភាតំបន់អាស៊ី APA (Asian Parliamentary Assembly) លើកទី០៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២ បានចាប់ផ្តើមហើយនៅវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ…

សម្តេចតេជោ ហ៊ុន សែន និងប្រធានព្រឹទ្ធសភាប៉ាគីស្ថាន រំពឹងថា មហាសន្និបាត APA លើកទី០៩នេះ នឹងទទួលបានជោគជ័យ ក្រោមការដឹកនៃរបស់កម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក មៀន រ៉ាហ្សា រ៉ាបានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានរំពឹងព្រមៗគ្នាថា មហាសន្និបាត APA លើកទី០៩នេះ នឹងទទួលបានជោគជ័យ ក្រោមការដឹកនៃរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការចូលរួមរបស់លោក មៀន រ៉ាហ្សា រ៉ាបានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នឹងជួយឲ្យមហាសន្និបាតលើកទី០៩នេះ ទទួលបានជោគជ័យ ក្រោមការដឹកនាំរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបរវាង សម្តេចតេជោ និងលោក មៀន រ៉ាហ្សា រ៉ាបានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្តសៀមរាប។ លោក ស្រ៊ី ថាមរ៉ុង បន្ថែមប្រាប់អ្នកសារព័ត៌មានទៀតថា ទាក់ទងនឹងទំនាក់ទំនងទ្វេរភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងការ អញ្ជើញកាលពីឆ្នាំមុន រដ្ឋាភិបាលប៉ាគីស្ថាន តាមរយៈព្រឹទ្ធសភាប៉ាគីស្ថាន…